ព័ត៌មានទាន់ហេតុការណ៍៖

វៀតណាមក្លាយជាមហាអំណាចទុរេនពិភពលោក

ចែករំលែក៖

  សារព័ត៌មាន CNBC បានរាយការណ៍កាលពីពេលថ្មីៗនេះថា ប្រទេសវៀតណាមបានអភិវឌ្ឈខ្លួនជាអ្នកនាំចេញយក្សថ្មីមួយនៅក្នុងទីផ្សារទុរេនពិភពលោក ជាមួយនឹងតម្លៃនាំចេញឈានដល់ 3.3 ពាន់លានដុល្លារក្នុងឆ្នាំ 2024 ។

  យោងតាមរបាយការណ៍របស់អ្នកវិនិយោគ ការនាំចេញទុរេនរបស់ប្រទេសវៀតណាមមានការកើនឡើង 7.8 ដងធៀបនឹងឆ្នាំ 2022 ដែលស្មើនឹងជិត 50% នៃតម្លៃដឹកជញ្ជូនផ្លែឈើ និងបន្លែសរុបរបស់ប្រទេសនេះ។ ភាពជោគជ័យនេះ ភាគច្រើនដោយសារតែតម្រូវការខ្លាំងពីប្រទេសចិន ដែលទុរេនត្រូវបានចាត់ទុកថាជាផ្លែឈើប្រណីត និងជាគ្រឿងផ្សំធ្វើម្ហូបប្រកបដោយភាពច្នៃប្រឌិត។

នៅក្នុងខែវិច្ឆិកា ឆ្នាំ 2024 ការនាំចូលទុរេនរបស់ចិនមានចំនួនសរុប 1.53 លានតោន ដែលមានតម្លៃ 6.83 ពាន់លានដុល្លារ ពោលគឺកើនឡើង 9.4% ពីមួយឆ្នាំទៅមួយឆ្នាំ។ ទុរេនវៀតណាំត្រូវបានបញ្ជាទិញ 47% នៃទីផ្សារជិតស្នើនឹងប្រទេសនាំមុខគេគឺថៃ។

  ទុរេនបានក្លាយទៅជាផ្លែឈើដ៏ពេញនិយមក្នុងចំណោមប្រជាជនវណ្ណៈកណ្តាលរបស់ប្រទេសចិន ជាមួយនឹងផលិតផលប្រកបដោយភាពច្នៃប្រឌិតជាច្រើនដូចជាស៊ុបទុរេន នំប៉័ងទុរេន និងអាហារប៊ូហ្វេតាមប្រធានបទ។ វៀតណាមបានចាប់យកឱកាសនេះដោយរក្សាផលិតកម្មពេញមួយឆ្នាំ និងគុណភាពខ្ពស់ ដើម្បីបំពេញតម្រូវការទីផ្សារ។

  ទន្ទឹមនឹងនេះដែរ ប្រទេសឥណ្ឌូនេស៊ីកំពុងជួបការលំបាកក្នុងការប្រកួតប្រជែងដោយការនាំចេញទុរេនរបស់ខ្លួនឈានដល់ត្រឹមតែ 1.07 លានដុល្លារក្នុងឆ្នាំ 2023 ពោលគឺទាបជាងលទ្ធផលរបស់វៀតណាមយ៉ាងខ្លាំង នេះបើយោងតាមស្ថិតិឥណ្ឌូនេស៊ី (BPS) ។

  CNBC បានចាត់ទុកសមិទ្ធិផលរបស់វៀតណាមចំពោះយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់ខ្លួន រួមបញ្ចូលការកែលម្អគុណភាព ការច្នៃប្រឌិតបច្ចេកវិទ្យា និងការពង្រីកទីផ្សារអន្តរជាតិ។ ប្រទេសនេះបានប្រើប្រាស់ផ្ទៃដីដាំដុះទុរេនចំនួន 150,000 ហិកតា ជាពិសេសតំបន់ដីសណ្ដទន្លេមេគង្គ និងតំបន់ខ្ពង់រាប ដើម្បីរក្សាទិន្នផលគុណភាពខ្ពស់ពេញមួយឆ្នាំ។

  កិច្ចព្រមព្រៀងពាណិជ្ជកម្មជាយុទ្ធសាស្រ្តជាមួយប្រទេសចិនដែលត្រូវបានបង្កើតឡើងតាមរយៈពិធីការនាំចេញនៅឆ្នាំ 2022 បានពង្រឹងជំហររបស់វៀតណាមបន្ថែមទៀត។ តាមនោះ វៀតណាមប្តេជ្ញាធានានូវស្តង់ដារសុវត្ថិភាពចំណីអាហារយ៉ាងតឹងរឹង តាមដានផលិតផល និងការអនុវត្តបច្ចេកវិជ្ជាបង្កកទំនើប។

រឿងជោគជ័យរបស់ទុរេនវៀតណាមបង្ហាញពីរបៀបធ្វើផែនការយុទ្ធសាស្ត្រអាចប្រែក្លាយផលិតផលកសិកម្មក្នុងស្រុកទៅជាទំនិញសកលមានតម្លៃខ្ពស់៕


ចែករំលែក៖