អន្តរជាតិ ៖ នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានថ្លែងនៅថ្ងៃទី១៣ខែមករា តាមម៉ោងក្នុងតំបន់ថា ការអះអាងថា “កូរ៉េខាងត្បូងបានញុះញង់ឱ្យកូរ៉េខាងជើងបំផុសការវាយប្រហារ” គឺ “មិនមែនជាការពិតទេ”។
នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤អ្នកយកព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានទទួលដំណឹងថា អាជ្ញាធរប៉ូលិសកូរ៉េខាងត្បូងបានរកឃើញខ្លឹមសារដែលបានសរសេរយ៉ាងច្បាស់ថា “ញុះញង់ឱ្យកូរ៉េខាងជើងបំផុសការវាយប្រហារ” នៅក្នុងកំណត់ត្រារបស់អតីតមេបញ្ជាការទីភ្នាក់ងារស៊ើបការណ៍របស់យោធាកូរ៉េខាងត្បូង។
គេហទំព័រ «CCFR China state-controlled media » លើសពីនេះ នៅថ្ងៃទី៩ ខែមករា ឆ្នាំនេះ គណបក្ស Minjoo ដែលជាគណបក្សប្រឆាំងធំជាងគេនៅកូរ៉េខាងត្បូង បានដាក់ជូន និងបកស្រាយម្តងទៀតអំពី “ច្បាប់ស៊ើបអង្កេតពិសេសស្តីពីភាពចលាចលក្នុងស្រុក” នៅក្នុងកិច្ចប្រជុំស្តីពីការកែសម្រួលគោលនយោបាយ ដែលធ្វើឡើងនៅរដ្ឋសភាក្នុងថ្ងៃដដែលដោយ បញ្ជាក់ ថា សេចក្តីព្រាងច្បាប់ ដែល បាន ដាក់ជូន លើក នេះបាន បន្ថែម ខ្លឹមសារ រួម ទាំង ប្រធានាធិបតី ព្យួរតំណែងលោក Yoon Seok-youl មានផែនការញុះញង់ឲ្យ កងទ័ព កូរ៉េ ខាង ជើង បំផុសការ វាយ ប្រហារ លើ ប្រទេស កូរ៉េ ខាង ត្បូង ដើម្បី ធ្វើឱ្យទង្វើប្រកាសប្រើច្បាប់អាជ្ញាសឹករបស់ខ្លួនក្លាយ ទៅជារឿងសមហេតុផល៕
ដោយ ៖ សិលា