ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ លោក សុខ ឥសាន បរិយាយពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗចំនួន ១០ ដូចខាងក្រោម ៖
១- គួរឲ្យឆ្ងល់ណាស់ដែលថាប៉ូលីសថៃស្លូតម៉្លេះ? = ការឲ្យឃាដកធ្វើតម្រាប់តាមសកម្មភាពឃាដកម្មបែរជាសំណូមពរទៅឃាដកហើយឃាដកបដិសេធទៅវិញ? តាមធម្មតាសមត្ថកិច្ចតម្រូវឲ្យឃាដកត្រូវតែធ្វើតាមការចាំបាច់របស់សមត្ថកិច្ច។
២- ចង់ដឹងនរណាវេរលុយឲ្យនរណា = លុះត្រាតែទៅសួរតុលាការប្ញប៉ូលីសថៃទើបគេមានសិទ្ធិឆែកឆេរនៅធនាគារ សួរអ្នកក្រៅពីនេះគឺមិនដឹងទេ?
៣- លឹម គឹមយ៉ា និងភរិយាបារាំងចូលមកស្រុកខ្មែរដើម្បីដើរលេងជាទេសចរណ៍ = មិនមែនចូលមកកម្ពុជាដើម្បីការងារនយោបាយដូចអាក្របីខ្មៅថាទេ?
៤- អាក្របីខ្មៅមិនមែនធ្វើបុណ្យខ្មោចទេ = គឺវាត្រេកអនៅពេលឮថាមានអ្នកស្លាប់ វាសប្បាយនឹងមានឱកាសប្រមូលលុយពីខ្មោច។
៥- សម សេរី ធ្វើនាយករដ្ឋមន្ត្រី ដឹកនាំនៅឯណា? = ឡើងតំណែងដោយតែខ្លួនឯង គួរឲ្យអស់សំណើចណាស់?
៦- ថាខ្មែរបាត់ដី ព្រៃឈើ បាត់កោះ = បាត់ដោយសារតែឯងរត់ចោលដី ចោលព្រៃឈើ និងរត់ចោលកោះ?
៧- កុំអាលជេរមិនទាន់ដឹងថាលោកគឹមស្រ៊ិនជាជនពាក់ព័ន្ធពិតប្រាកដក្នុងឃាដកម្មលោកលឹម គឹមយ៉ាទេ = គ្រាន់តែឮគេនិយាយស្រាប់តែជេរយកៗតែម្តង អត់ពូជណាស់?
៨- ពាក្យចាស់ពោលថា បើមិនទាន់ជាក់កុំអាលញាក់ចិញ្ចើម = ទុកមើលព័ត៌មានជាក់លាក់សិន សឹមសន្និដ្ឋាន ក៏មិនហួសពេលដែរ?
៩- រស់នៅចាំតែគេជួយមិនបាច់ខំខ្លួនឯងទេ = នៅពេលចាកផុតពីប្រទេសមានចំណូលតិចតួច កម្ពុជាត្រូវខិតខំដោយខ្លួនឯង?
១០- នៅពេលដែលចេះរស់ដោយខ្លួនឯង = ទើបជៀសផុតពីរណបគេ? ៕
ដោយ ៖ សិលា