ភ្នំពេញ ៖ ទណ្ឌិត សម រង្សុី ក្លាយទៅជាមនុស្សលេងដឹងខុស ដឹងត្រូវ មួយថ្ងៃៗបង្កើត បំប៉ោង បំផ្លើស បំភ្លៃ តែព័ត៌មានក្លែងក្លាយ បំពុលសង្គម ធ្វើអោយខ្លួនកាន់តែអាប់អោន អ្នកធ្លាប់គាំទ្រអស់ជំនឿ ដល់ដឹងថា ទណ្ឌិតនេះកំពូលមនុស្សក្បត់ជាតិ បំផ្លាញសេចក្តីសុខប្រជាពលរដ្ឋយ៉ាងច្បាស់ក្រឡែតនោះ ។
ដល់ថ្នាក់គេលើកឡើងថា ៖ ទណ្ឌិត សម រង្សុី ប្រើតែពាក្យសម្តីថោកទាប បំបែកបំបាក់ខ្មែរនិងខ្មែរ ធ្វេីនយោបាយមួយជីវិតគ្មានកំណេីតទាល់តែសោះតាស៊ីអេឺយ យុទ្ធសាស្រ្តដេីរខុសច្រេីនណាស់(មុខរបរនយោបាយរបស់តាស៊ីបានអស់ផ្លូវដេីរហេីយ បរាជ័យមួយជីវិតងេីបមិនរួច ហេីយតាស៊ីកុំភ្លេចមួយទៀតថា សមត្ថកិច្ចថៃគេនិងសេុីបអង្កេតបក្សប្រឆាំងរបស់ថៃ និងតាសុីឯងផងដែរ អ្នកផ្សេងអាចមិនយល់តែតានិងយល់។ បេីសេុីបឃេីញជនបង្កនោះជាប់ពាក់ព័ន្ធគ្រាំទ្របក្សនយោបាយថៃ តាសុីឯងប្រុងខ្លួនទៅ ដូចសំណាញ់បង់ត្រីអញ្ចឹង។
ចម្លើយសារភាពរបស់ឃាតក អ្នកនៅពីក្រោយខ្នងគឺជាជនសុីវិលឲ្យ ធ្វើឃាតសម្រាប់សងគុណមនុស្សដែលជួយគេពេលគេអត់ការងារធ្វើ មិនពាក់ព័ន្ធកម្ពុជាឡើយ៕
ដោយ ៖ សិលា