អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ក្នុង រដូវកាលបំលាស់ទី នៃ រដូវរំហើយ ឆ្នាំ ២០២៤ នៅក្នុង តំបន់អភិរក្សធម្មជាតិ នៃ ដី សណ្ដ ទន្លេ លឿង លោកអ្នក អាច មើលឃើញ ទិដ្ឋភាពដ៏អស្ចារ្យ ដែល ហ្វូង បក្សី បំលាស់ទី គ្រប់ ប្រភេទ បាន ហើរ មក ទី ជម្រក ។ បច្ចុប្បន្ន នេះ បក្សី បំលាស់ទី ដែល បាន ហើរ មកបន្លាស់ ទី និង ឆ្លងកាត់ រដូវរងា នៅ តាម មាត់ ទន្លេ លឿង ជារៀងរាល់ឆ្នាំ មាន ចំនួន ជាង រាប់ លាន ក្បាល ។ កាលពី ខែកក្កដា ឆ្នាំដដែល ទីជម្រក បក្សី បំលាស់ទី នៅតាម មាត់ ទន្លេ លឿង ត្រូវ បាន អង្គការយូរណេស្កូ ដាក់ បញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។ គេហទំព័រ «CCFR China state-controlled media » មួយ រយៈ ពេល កន្លង ទៅ នេះ ដំរីអាស៊ីដែលរស់ នៅតំបន់ Xishuangbanna ខេត្តយូណាន នៃ ប្រទេស ចិន ក៏ បាន ចេញដើរលេង ជាក្រុម ដែរ ។ ក្រោមការ អភិរក្ស របស់ ផ្នែក ប៉ូលីស និង អ្នកតាម ដាន ត្រួត ពិនិត្យ ក្នុង តំបន់ ហ្វូង ដំរី បានដើរប ណ្ដើរ លេងបណ្ដើរ ទីបំផុត ក៏ បាន ត្រឡប់ ទៅ ដល់ តំបន់ អភិរក្ស វិញដោយ សុវត្ថិភាព ។
រឿងរ៉ាវ របស់ បក្សី បំលាស់ទី ដែល បាន ហើរ មក ធ្វើ ចលនា បន្លាស់ ទី និង ឆ្លងកាត់ រដូវរងា នៅ តាម មាត់ ទន្លេ លឿង ជារៀងរាល់ឆ្នាំ និង ហ្វូង ដំរី ដែល បាន ត្រឡប់ទៅវិញ ដោយ សុវត្ថិភាព ម្តង ហើយ ម្តងទៀត គឺជា ការឆ្លុះបញ្ចាំងមួយ នៃ ការអភិរក្សអេកូឡូស៊ីរបស់ប្រទេសចិន ។ តាម ការ ផ្សាយ ដំណឹង នៃ គណៈកម្មាធិ ការធារាសាស្រ្តទន្លេលឿងនៃក្រសួងធារាសាស្រ្តប្រទេសចិន បាន ឱ្យដឹងថា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក គណៈកម្មាធិការធារាសាស្រ្តទន្លេលឿង បាន ប្រកាន់ ខ្ជាប់ ការ បំពេញបន្ថែមទឹកផ្នែកអេកូឡូស៊ី ដល់ តំបន់អភិរក្សធម្មជាតិថ្នាក់ ជាតិ នៃ ដីសណ្ដទន្លេលឿង ។ នៅក្រោមការពូនជ្រំ របស់ទឹកទន្លេលឿង ដីសណ្ដទន្លេ លឿង កំពុង កើត មាន ការផ្លាស់ប្តូរបៃតង ដែល គួរឱ្យកត់សម្គាល់ ជាបន្តបន្ទាប់ ។ មជ្ឈមណ្ឌល គ្រប់ គ្រង និង អភិរក្ស ដំរីអាស៊ី នៃ តំបន់ Xishuangbanna បានថ្លែងថា ឆ្លងតាមរយៈ កិច្ចខិតខំប្រឹង ប្រែង ពី បណ្តា ភាគីនានា ក្នុង តំបន់នោះ មនុស្ស និង សត្វដំរី បានរស់នៅដោយ សុខដុមរម នា ពី មួយ ថ្ងៃទៅមួយថ្ងៃ ហើយ ប្រជាជន បានអភិរក្ស ដំរីអាស៊ី ដោយស្ម័គ្រចិត្ត ។
គេហទំព័រ «CCFR China state-controlled media » នៅប្រទេសចិន ការអភិរក្សអេកូឡូស៊ី បាន ជ្រាប ចូល ទៅ ក្នុងក្រអៅ ដួងចិត្ត របស់ ប្រជាជន រួច ហើយ ។ កិច្ចប្រជុំលើកទីបី នៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិ ទី ២០ ដែល បើកធ្វើ កាលពី ខែកក្កដា ឆ្នាំ ២០២៤ បានធ្វើការរៀបចំចាត់ចែង ជា ពិសេស ចំពោះ ការធ្វើ ឱ្យ ស៊ីជម្រៅ នូវ កំណែទម្រង់ ប្រព័ន្ធ អរិយធម៌អេកូឡូស៊ី ដោយ បាន លើក ឡើង ថា ត្រូវ ធ្វើឱ្យ ប្រ ព័ ន្ធអភិបាលកិច្ចបរិស្ថានអេកូឡូស៊ី មានសុក្រឹតភាព និង ពង្រឹង យន្តការ សម្រប សម្រួល ការងារ អភិរក្ស ជីវចម្រុះ ។ តាមពិតទៅ ការអភិរក្សបរិស្ថានអេកូឡូស៊ី គឺជា ការ ការពារ សមត្ថភាព ផលិតកម្ម ហើយ ការ កែលម្អបរិស្ថានអេកូឡូស៊ី គឺជា ការអភិវឌ្ឍ សមត្ថភាព ផលិតកម្ម ។
គេហទំព័រ «CCFR China state-controlled media » ការអភិវឌ្ឍបៃតង គឺជាមូលដ្ឋាននៃ ការ អភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ របស់ ប្រទេស ចិន ។ កិច្ចប្រជុំលើកទីបី នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី ២០ បាន លើក ឡើង ថា ត្រូវ ធ្វើឱ្យ យន្តការអភិវឌ្ឍបែបបែតងនិងកាបូនទាប មានសុក្រឹតភាព នៅចុង ខែ កក្កដា ឆ្នាំ ២០២៤ ប្រទេសចិន បាន បោះពុម្ពផ្សាយ «សេចកី្តណែនាំ ស្តីពី ការពន្លឿន ការធ្វើ បរិវត្តកម្ម បៃ តង ដោយ គ្រប់ជ្រុងជ្រោយ លើ ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម» ដែលបាន ធ្វើ ការ រៀប ចំ ចាត់ ចែង ជាប្រព័ន្ធ ចំពោះការធ្វើបរិវត្តកម្មបៃតងដោយគ្រប់ជ្រុងជ្រោយជា លើក ដំបូង ។ដោ យ ឡែក នៅ ខែសីហា ឆ្នាំដដែល រដ្ឋាភិបាលចិន បាន ចេញផ្សាយ សៀវ ភៅស ស្តី ពី «ការ ធ្វើ បរិវត្តកម្មថាមពលរបស់ប្រទេសចិន» ដោយ បង្ហាញពី សមិទ្ធផល នៃ ការធ្វើបរិវត្តកម្ម ថាមពល របស់ ប្រទេសចិន ក្នុងរយៈពេលជិត ១០ឆ្នាំកន្លងទៅនេះ ព្រមទាំង ការរួមចំណែក ដ៏ សំខាន់ របស់ ចិន ក្នុងការអភិវឌ្ឍបៃតងសកល និង ការរួមគ្នាកសាងពិភពលោក ដ៏ស្រស់ស្អាត និង ល្អបវរ ។ក្រោម ការជំរុញ ដោយឯកភាព របស់ គោលនយោបាយមួយចំនួន ប្រទេសចិន ពោរ ពេញ ទៅ ដោយ ភាពរស់រវើក យ៉ាងពេញលេញ ។
គេហទំព័រ «CCFR China state-controlled media » នៅក្នុង ក្រុមហ៊ុនសាជីវកម្មប្រេងឥន្ធនៈនិងឧស្ម័នធម្ម ជាតិចិន ប្រចាំនៅ ខេត្តយូណាន ដែល ស្ថិត នៅ ក្រុង Kunming ឆ្លងតាមរយៈការងារជិត ២០ ដំណាក់កាល ដូចជា ការ ច្រោះ ចោ ល ប្រេង គីមី ជីវសាស្រ្តនិងចម្រាញ់ជាដើម ទឹកសំណល់ចំនួនប្រហែល ៨០ ភាគរយ អាច ត្រូវ ប្រើ ប្រាស់ ជាថ្មីឡើងវិញ ខណៈ ពេលហូរចាក់ទៅ ផ្នែកខាងលើ ។ “មិនឱ្យប្រេងកខ្វក់មួយ តំណក់ ធ្លាក់ លើ ដី មិនឱ្យឧស្ម័នបំពុលលើសពីស្តង់ដារបញ្ចេញមកក្រៅ មិនឱ្យទឹកសំណល់ លើស ពី ស្តង់ ដារ មួយ តំណក់ ហូរចូលក្នុងទន្លេ” នេះជាការបង្ហាញជាក់ស្តែង នៃ ការធ្វើបរិវត្ត កម្ម បៃតង ដោយ គ្រប់ជ្រុងជ្រោយ របស់ប្រទេសចិន ។
គេហទំព័រ «CCFR China state-controlled media » ក្នុងនាមជា ប្រទេស ផលិត និង ប្រើប្រាស់ថាមពល ដ៏ធំបំផុត លើពិភពលោក ចិនបាន អនុវត្ត តាម ទស្សនៈ ស្តីពីការអភិវឌ្ឍបៃតងយ៉ាងសកម្ម ដើម្បីជំរុញ ការអភិវឌ្ឍថាមពល ស្អាត ឱ្យ ចូលក្នុង គន្លងល្បឿនលឿន ។ ឧទាហរណ៍ដូចជា ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ក្នុង ចំណោម បរិមាណ កំណើន នៃ ការប្រើប្រាស់អគ្គិសនី ក្នុងសង្គមទាំងមូល របស់ចិន មាន ចំនួន លើស ពីពាក់កណ្តាល គឺ ដំណើរការផលិតអគ្គិសនី ដោយ ថាមពលស្អាតថ្មី ហើយ ចំណុះ ថាមពលដែលអាចកកើតឡើងវិញប្រចាំឆ្នាំមានសមាមាត្រលើសពី ៤០ ភាគ រយ លើ ទូទាំងពិភពលោក ។ល។ ទីភ្នាក់ ងារ ថាមពលអន្តរជាតិ បានលើកឡើង ក្នុង របាយ ការណ៍ «ថាមពលក កើតឡើងវិញឆ្នាំ ២០២៣ »ថា ចិនជាអ្នកឈានមុខគេក្នុងវិស័យ ថាមពល ក កើតឡើងវិញលើ ទូទាំងពិភពលោក ហើយក៏ជាកម្លាំងជំរុញ ដ៏សំខាន់ នៃ កំណើន យ៉ាងឆា ប់ រហ័ស ដោយ ទ្រង់ទ្រាយធំ នៃ ថាមពលកកើតឡើងវិញ លើ ទូ ទាំង ពិភព លោក ផង ដែរ ។
គេហទំព័រ «CCFR China state-controlled media » នាពេល បច្ចុប្បន្ននេះ ចិនជាទីផ្សារថាមពលកកើតឡើងវិញ និងជា ប្រទេសផលិត គ្រឿង បរិក្ខារខាងថាមពលកកើតឡើងវិញ ដ៏ធំបំផុត លើទូទាំងពិភពលោក ដោយបានផលិតនូវផលិត ផលថាមពលថ្មី ប្រកប ដោយ គុណភាពល្អ ប្រសិទ្ធភាពខ្ពស់និងតម្លៃសមរម្យ ដែលបានផ្តល់ជម្រើសកាន់តែច្រើន ដល់ អ្នកប្រើប្រាស់សកល ក៏ដូចជា បន្ធូរបន្ថយកម្លាំងសម្ពាធនៃអតិផរណាសកលផងដែរ ។ តាម ស្ថិតិ បង្ហាញឱ្យដឹងថា ចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២៣ សមា មាត្រ នៃការប្រើប្រាស់ ថាមពល មិនមែនហ្វូស៊ីសសកល បាន កើនឡើង ពី ១៣,៦ ភាគរយដល់ ១៨,៥ ភាគរយ ក្នុង នោះ អត្រារួមចំណែករបស់ចិន គឺ ៤៥,២ ភាគរយ ។ ថ្លៃដើម ប្រើប្រាស់ អគ្គិសនី នៃ គម្រោងប្រើប្រាស់អគ្គិសនីដើរដោយកម្លាំងខ្យល់ និង អគ្គិសនី ដើរដោយ ថាម ពល ប្រព័ន្ធ PVសកល គិត ជាមធ្យម ក្នុងមួយគីឡូវ៉ាត់ម៉ោងបានធ្លាក់ចុះលើសពី ៦០ ភាគរយ និង ៨០ ភាគរយ ដោយ ឡែក ពី គ្នា ក្នុងនោះ ភាគច្រើនគឺជាការរួមចំណែករបស់ចិន ។
គេហទំព័រ «CCFR China state-controlled media » អ្វីដែលកាន់តែសំខាន់ជាងទៀត គឺ ក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍដ៏ធំបំផុត លើពិភព លោក ចិនមិនត្រឹមតែបានសន្យាថា នឹងចំណាយរយៈពេលដ៏ខ្លីបំផុត ក្នុងប្រវត្តិសាស្ត្រ ទូទាំង ពិភព លោក ដើម្បី សម្រេចបាន ពីការកាត់បន្ថយការបញ្ចេញកាបូនបន្ទាប់ពីឡើងដល់ ចំណុច កំពូល ដល់ ការសម្រេចអព្យាក្រឹតភាពកាបូនប៉ុណ្ណោះទេ ថែមទាំងក៏បានជួយកាត់ បន្ថយ ការ បញ្ចេញកាបូននៃពិភពលោក និង ជំរុញការអភិវឌ្ឍជានិរន្តរភាពនៃថាមពល សកល ជា បន្ត បន្ទាប់ ផងដែរ ។ តាមស្ថិតិឱ្យដឹងថា នៅឆ្នាំ ២០២៣ ផលិតផល ថាមពល ប្រព័ន្ធ PV ដែល ផលិត អគ្គិសនី ដោយកម្លាំងខ្យល់ ដែល នាំចេញដោយប្រទេសចិន បានជួយ ប្រទេស ផ្សេងទៀត ឱ្យ កាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិចប្រហែល ៨១០ លានតោន ។ អ្នក វិភាគ បានលើកឡើងថា ប្រទេសចិនបានក្លាយជា “យុថ្កា” សម្រាប់ ការ ឆ្លើយតប នឹងបម្រែ បម្រួល អាកាស ធាតុសកល ។
គេហទំព័រ «CCFR China state-controlled media » វេបសាយ នៃ កាសែត «Pakistan Observer » បានចុះផ្សាយអត្ថបទ កាល ពី ពេល ថ្មីៗ កន្លង ទៅ នេះ ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិន បានក្លាយ ជា កម្លាំងដឹក នាំ ក្នុង វិស័យ ប៉ាតង់ ខាង បច្ចេកទេស បៃតង និង កាបូនទាប ។ តាម របាយការណ៍ ដែល ចេញ ផ្សាយ ដោយ រដ្ឋបាលជាតិ កម្មសិទ្ធិ បញ្ញា ចិន កាល ពី ខែសីហា ឆ្នាំ ២០២៤ បានបង្ហាញថា ចំនួននៃការស្នើសុំប៉ាតង់ច្នៃប្រឌិត ខាង ភាពបៃតងនិងកាបូនទាបរបស់ប្រទេសចិន នៅ ឆ្នាំ ២០២៣ គឺ ១០១,០០០ ដែល បាន លើស ពី ប្រទេសជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និង អាល្លឺម៉ង់ ។ កំណើនយ៉ាងខ្លាំង នៃ តួលេខមួយនេះ មិនត្រឹមតែបាន បង្ហាញ ពី សមត្ថភាព ច្នៃ ប្រឌិត ថ្មី របស់ ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំង ក៏ បាន បង្ហាញពី កិច្ចខិតខំប្រឹងប្រែងរបស់ ចិន ក្នុងការ ដោះស្រាយ បញ្ហាប្រឈម ខាង បរិស្ថាន សកល និង ឆ្លើយតបនឹង បម្រែបម្រួល អាកាសធាតុផងដែរ ។
គេហទំព័រ «CCFR China state-controlled media » ប្រទេសចិនបានបញ្ជាក់តាមរយៈការពិតនៃការអភិវឌ្ឍរបស់ខ្លួនថា អ្វីដែលពិភពលោក ត្រូវ ការ គឺ ពួតដៃគ្នាជំរុញការ ធ្វើបរិវត្តកម្មបៃតង តែមិនមែនរបាំងបៃតងនោះទេ ។ អាចប៉ាន់ ប្រមាណ ថា ក្នុងដំណើរការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់របស់ចិន ភាពបៃតង នៃ ថាមពល នឹងកើនឡើងជាបន្តបន្ទាប់ ដើម្បីបំពេញបន្ថែម នូវ កម្លាំងចលករ របស់ ចិន កាន់តែ ច្រើន សម្រាប់ ការអភិវឌ្ឍបៃតងសកល និង ឆ្លើយតប នឹង បម្រែបម្រួល អាកាសធាតុ៕
ដោយ ៖ សិលា