ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងពាណិជ្ជកម្មចិនបង្ហាញថា ប្រឆាំងយ៉ាងដាច់ខាតចំពោះករណីដែលសហរដ្ឋអាមេរិកដាក់ចេញវិធានការរឹតបន្តឹងលើការនាំចេញបញ្ញាសិប្បនិម្មិត

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងនៅថ្ងៃទី ១៣ខែមករាថា ប្រទេសចិនបានកត់សម្គាល់ឃើញថារដ្ឋាភិបាលលោក Biden បានដាក់ចេញនូវវិធានការរឹតបន្តឹងលើការនាំចេញបញ្ញាសិប្បនិម្មិតនៅថ្ងៃទី ១៣ ខែមករា។ វិធានការនេះបានរឹតបន្តឹងបន្ថែមទៀតលើការនាំចេញបន្ទះឈីបបញ្ញាសិប្បនិម្មិត និងម៉ូដែលប៉ារ៉ាម៉ែត្រជាដើម ហើយថែមទាំងបានបង្កើតឧបសគ្គ និងជ្រៀតជ្រែកយ៉ាងកម្រោលចំពោះការធ្វើពាណិជ្ជកម្មជាប្រក្រតីរវាងភាគីទីបី និងប្រទេសចិនទៀតង។

គេហទំព័រ «CCFR China state-controlled media » អ្នកនាំពាក្យរូបនេះបានបន្តថា រដ្ឋាភិបាលលោក Biden អាមេរិកបានប្រើវិធានការរឹតបន្តឹងការនាំចេញដោយខុសទំនងដែលរារាំងខ្លាំងដល់ការផ្លាស់ប្តូរសេដ្ឋកិច្ច និងពាណិជ្ជកម្មជាប្រក្រតីរវាងប្រទេសនានា ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ច្បាប់កំណត់នៃទីផ្សារ សណ្តាប់ធ្នាប់សេដ្ឋកិច្ចនិងពាណិជ្ជកម្មអន្តរជាតិ និងការច្នៃប្រឌិតផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាសកល ក៏ដូចជាបំផ្លាញយ៉ាងខ្លាំងដល់ផលប្រយោជន៍របស់ក្រុមហ៊ុននៃប្រទេសនានាជុំវិញពិភពលោកដែលក្នុងនោះបូករួមទាំងក្រុមហ៊ុនអាមេរិកផងដែរ។ ប្រទេសចិននឹងចាត់វិធានការចាំបាច់ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន៕

ដោយ ៖ សិលា


ចែករំលែក៖