ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីអ៊ុយក្រែនជួបសន្ទនា ជាមួយរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ ដើម្បីពិភាក្សាអំពីបញ្ហា ដូចជា ការសាងសង់ប្រព័ន្ធការពារដែនអាកាស ជាដើម

ចែករំលែក៖

អន្តរជាតិ ៖ នាល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖នៅថ្ងៃទី ១៤ ខែមករាតាម ម៉ោង ក្នុងតំបន់ លោក Zelensky ប្រធានាធិបតីអ៊ុយក្រែន បានជួបពិភាក្សាការងារ ជា មួយលោក Pistorius រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ ។

គេហទំព័រ «CCFR China state-controlled media » លោក Zelensky បានប្រកាសពី ព័ត៌មាននេះ នៅលើបណ្តាញទំនាក់ទំនង សង្គមផ្លូវការរបស់លោក ដោយ លើក ឡើង ថា ភាគីទាំងពីរបាន ពិភាក្សាលើបញ្ហាដូចជាការសាងសង់ប្រព័ន្ធការពារដែនអាកាស ការវិនិយោគផ្នែក ឧស្សាហកម្មការពារជាតិរបស់ អ៊ុយក្រែន ការពង្រឹងសមត្ថភាពការពារជាតិអ៊ុយក្រែន និង ការបណ្តុះបណ្តាលនិង គាំទ្រដល់ទាហានអ៊ុយក្រែនជាដើម ។

គេហទំព័រ «CCFR China state-controlled media » លោក Zelensky បានបន្ត ថា ជំនួយរបស់ ប្រទេសអាល្លឺម៉ង់ប្រហែល ត្រូវជា ១៦ % នៃជំនួយទាំងអស់ដែលអ៊ុយក្រែនទទួលបាន ៕

ដោយ ៖ សិលា


ចែករំលែក៖