ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតាំង លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាសមាជិកនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្តីសម្រេច ស្តីពី ការតែងតាំងសមាសភាពបន្ថែមនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

ក្នុងនោះរាជរដ្ឋាភិបាលសម្រេច សម្រេច

តែងតាំងបន្ថែម លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាសមាជិកនៃអាជ្ញាធរជាតិ ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

សូមបញ្ជាក់ថា ,អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ ដឹកនាំដោយ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធាន។ 

លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ជាសមាជិកនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានបង្ហោះលើផេកផ្លូវការយ៉ាងដូច្នេះថា ៖ ជាមួយនឹងការជួយជ្រោមជ្រែង ផ្តល់សេចក្តីទុកចិត្ត និងលើកទឹកចិត្តដ៏ធំធេងវិសេសវិសាលជាបន្តបន្ទាប់ ខ្ញុំបាទនឹងខិតខំបំពេញការងារបន្ថែមទៀត ចំពោះភារកិច្ចដែលថ្នាក់ដឹកនាំ បានប្រគល់ជូន ដើម្បីបម្រើឱ្យឧត្តមប្រយោជន៍នៃវិស័យយុត្តិធម៌ឱ្យអស់ពីកម្លាំងកាយ ចិត្ត និងបេះដូង។

ខ្ញុំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងបានជួយជ្រោមជ្រែង និងផ្តល់ការគាំទ្រដល់រូបខ្ញុំបាទ។ 🙏🙏🙏❤️❤❤

ដោយ ៖ សុខ ខេមរា


ចែករំលែក៖