ព័ត៌មានទាន់ហេតុការណ៍៖

អ្នកគ្រូបង្រៀន​ម្នាក់​ ត្រូវប្ដីកាប់ដេកស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់​ នៅស្រុកមេមត់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ កាលពី​រសៀល​ថ្ងៃ​ទី​១៩​ ខែមករា​ ឆ្នាំ ២០២៥​ នេះ​មានករណីឃាតកម្មមួយកេីតឡេីង​នៅភូមិត្រមូង​ ឃុំ​ត្រមូង​ ស្រុកមេមត់​ ខេត្ត​ត្បូងឃ្មុំ​  បង្កឡេីងដោយប្ដី​ បានកាប់ទៅលេីប្រពន្ធជាគ្រូបង្រៀន​ បណ្ដាល ឲ្យស្លាប់យ៉ាងរន្ធត់​ ។ ក្រោយ​ពេលជនបង្កធ្វេីសកម្មភាពរួចបានយកកូនរត់គេចខ្លួនបាត់។ 

បេីតាមសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា​ ជនរងគ្រោះ​មានឈ្មោះ ចន​ ស្រីម៉ាច​ ភេទស្រី​ អាយុ​២៧​ឆ្នាំកេីតនៅភូមិសង្កែថ្មី​ ឃុំមេមង​ ស្រុកមេមត់​ ខេត្តត្បូងឃ្មុំ​ មានមុខរបរជាគ្រូបង្រៀន។ ចំណែកឯជនបង្កឈ្មោះ​ ហឿន​ ណុប​ ត្រូវជាប្ដី​ រស់នៅភូមិត្រមូង​ ឃុំត្រមូង​ ស្រុកមេមត់​ ខេត្តត្បូងឃ្មុំ​។ 

មូលហេតុដែលឈានទៅដល់កេីតឃាតកម្មនេះឡេីង​ ដោយសារបញ្ហាលែងលះមិនដាច់ស្រេច​ ទាក់ទិននឹងកូន​ ដែលខាងជនបង្កមិនឲ្យកូនទៅជនរងគ្រោះ​ ហើយហាមមិនឲ្យម្ដាយជួបមុខកូន​។

ហេតុការណ៍ខាងលេីកេីតឡេីងនៅភូមិត្រមូង​ ឃុំត្រមូង​ ស្រុកមេមត់​ ខេត្តត្បូងឃ្មុំ។ 

បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅធ្វេីបុណ្យតាមប្រពៃណី​ ចំណែកឯសមត្ថកិច្ចកំពុងបន្ដនីតិវិធីទៅតាមផ្លូវច្បាប់៕

ដោយ៖ សូរិយា


ចែករំលែក៖