ប្រទេសឡាវ ៖ លោកបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល អញ្ជើញដឹកនាំគណៈប្រតិភូក្រុមការងារចំពោះកិច្ចជួបពិភាក្សាការងារជាមួយសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ ដើម្បីពិនិត្យលើខ្លឹមសារនៃអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជា និងសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ
សូមបញ្ជាក់ថា ៖ ពីរដ្ឋធានីវៀងច័ន្ទ, នៅព្រឹក ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ , នាទីស្នាក់ការកណ្តាលសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ, លោកបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារចំពោះកិច្ចរៀបចំកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ អញ្ជើញដឹកនាំគណៈប្រតិភូក្រុមការងារចំពោះកិច្ចជួបពិភាក្សាការងារជាមួយលោក Thongly Sisoulith អនុប្រធានសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ ដើម្បីពិនិត្យលើខ្លឹមសារនៃអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជា និងសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ សម្រាប់រយៈពេល៣ឆ្នាំ (២០២៥-២០២៧)។
ជាលទ្ធផលនៃជំនួបនេះ ភាគីយុវជនគណបក្សទាំងពីរ បានឈានដល់ការឯកភាពគ្នាលើខ្លឹមសារនៃអនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងយុវជនគណបក្សប្រជាជនកម្ពុជា និងសហភាពយុវជនបក្សប្រជាជនបដិវត្តន៍ឡាវ សម្រាប់រយៈពេល៣ឆ្នាំ (២០២៥-២០២៧) នឹងបានឯកភាពគ្នាក្នុងការគោរពស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំយុវជនគណបក្សរបស់ខ្លួន ដើម្បីពិនិត្យ និងសម្រេចលើខ្លឹមសារនេះ ក៏ដូចជាការរៀបចំពិធីជូនថ្នាក់ដឹកនាំនៃយុវជនគណបក្សទាំងពីរ ចុះហត្ថលេខានាពេលខាងមុខ ៕
ដោយ ៖ សិលា