ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តបត់ឆ្វេងជ្រុលបុកម៉ូតូកិចជាប់ក្រោមរថយន្តបណ្តាលឲ្យបុរសពីរនាក់រងរបួស​ធ្ងន់​ស្រាល

ចែករំលែក៖

ភ្នំពេញ​៖​ រថយន្តបេីកលឿនជ្រុលចង្កូត​បុក​ម៉ូតូ​បណ្តាល​ឲ្យ​បុរសពីរនាក់រង​របួស​ធ្ងន់​ម្នាក់​ស្រាល​ម្នាក់ ​​ត្រូវ​បាន​មិត្តភក្ដិ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាមៗ​។

ហេតុការណ៍នេះបង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ឡើងកាល​ពី​ម៉ោង​៨និង​៥០នាទី​យប់​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ ​ឆ្នាំ​២០២៥ នៅ​តនៅតាមបណ្ដោយផ្លូវលេខ៥៩៨​កែង​ផ្លូវ​លេខ៣១៧​ ​ស្ស្ថិតនៅក្នុងសង្កាត់​បឹងកក់​ទី​២ ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ​។ 

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យថា​ នៅមុន​ពេល​កេីត​ហេតុ​គេឃើញ​ជន​រងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​HONDA​BELTA​ ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​1HR-4964បេីក​បរ​ដោយ​បុរស​ម្នាក់ និងអ្នករួមដំណើរម្នាក់ ​បេីក​តាម​បណ្ដោយ​ផ្លូវ​៣១៧​ក្នុង​ទិស​ដៅ​កេីត​កេីត​ទៅ​លិច​លុះ​បេីក​មក​ដល់​ចំណុច​ផ្លូវ​បំបែក​ជា​បី​ ជន​រងគ្រោះ​បាន​ជាន់​ហ្វ្រាំង​បន្ថយ​ល្បឿន​ ស្រាប់​តែ​ឃេីញ​រថយន្ដ​ម៉ាក​FORD ពណ៌​ប្រ​ផេះ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2CE-2326 បេីក​តាម​បណ្ដោយ​ផ្លូវ​៥៩៨ ​ក្នុងទិសដៅពីកេីត​ជេីង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន​​បាន​បត់​ឆ្វេង​មក​បុក​ម៉ូតូ​ជន​រងគ្រោះ​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រងរបួស​ធ្ងន់​ម្នាក់​នឹង​ស្រាល​ម្នាក់​ ។ 

ប្រភព​ពត៌មាន​​បន្ត​ទៀត​ថា​ ជន​រងគ្រោះ​រងរបួស​ធ្ងន់​ត្រូវ​បាន​មិត្តភក្ដិ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាមៗ​ ហេីយ​មាន​កំលាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​មកដល់​កន្លែង​កេីត​ហេតុ​ដេីម្បី​ជួយ​អន្តរាគមន៍​ផងដែរ។ 

បន្ទាប់ពីកើតហេតុភាគីទាំងសងខាងបានសម្របសម្រួលដោយ​ខាង​ភាគី​ខាង​រថយន្ត​បាន​សងថ្លៃ​ការ​ខូចខាត​នឹង​ថ្លៃ​ព្យាបាល​ចំនួន​៥០០ដុល្លារ ដើម្បីបញ្ចប់រឿងនៅ​កន្លែង​កើត​ហេតុ​ ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖