ព័ត៌មានទាន់ហេតុការណ៍៖

មហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) បានចាប់ផ្តើមតម្លើងរបាំងទ្រូងផ្លូវហើយ​ នាព្រឹកនេះ!

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានឱ្យដឹងថា​ នៅព្រឹក​ព្រហស្បតិ៍​ទី​០៦​ ខែកុម្ភៈ ឆ្នាំ២០២៥នេះ មហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) បានចាប់ផ្តើមតម្លើងរបាំងទ្រូងផ្លូវ​ ដើម្បី​កាត់​បន្ថយ​ការ​គ្រោះ​ថ្នាក់​ចរាចរណ៍​ណាមួយ​ជាយថាហេតុ​។ 

 ចំពោះ​ការតម្លើងរបាំងទ្រូងផ្លូវនេះ​ មានដូចខាងក្រោម;

១-តម្លើងរបាំងដែកទ្រូងផ្លូវ ចាប់ពីស្ពានអាកាសមរតកតេជោ ដល់ភ្លើងស្តុបប្រសព្វមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បរសភោគាធិបតី ហ៊ុន នាង ។  កំណាត់ផ្លូវនេះ កំណត់ល្បឿនអតិបរមា ៤០ គ.ម/ម៉ោង ។

២-តម្លើងរបាំងបេតុងទ្រូងផ្លូវ ចាប់ពីមហាវិថីអ្នកឧកញ៉ាមហាភក្តីសប្បរសភោគាធិបតី ហ៊ុន នាង ដល់ផ្លូវជាតិលេខ ២ ។ កំណាត់ផ្លូវនេះ កំណត់ល្បឿនអតិបរមា ៦០ គ.ម/ម៉ោង ។

មហាវិថីនេះ ក៏បានអ៊ុតគំនូសចរាចរ ដោយគូសគំនូសបែកចែកគន្លងរថយន្ត គន្លងទោចក្រយានយន្ត ព្រមទាំងតម្លើងស្លាកសញ្ញាចរាចរបន្ថែមផងដែរ។

ដើម្បីសុវត្ថិភាពលើដងផ្លូវ សូមចូលរួមគោរពច្បាប់ចរាចរផ្លូវគោក និងគោរពតាមល្បឿនកំណត់ ៕

ដោយ​៖ តារា​


ចែករំលែក៖