ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តស្ទឹងត្រែង បានបើកកិច្ចប្រជុំសិក្សា និងពិភាក្សា រវាងគណៈកម្មការទី ៨ នៃព្រឹទ្ធសភា

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ ២០២៥នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បានបើកកិច្ចប្រជុំសិក្សា និងពិភាក្សា រវាងគណៈកម្មការទី ៨ នៃព្រឹទ្ធសភា ដឹកនាំដោយលោកស្រី មាន សំអាន ជាមួយថ្នាក់ដឹកនាំ និងមន្ទីរពាក់ព័ន្ធមួយចំនួន។

សូមបញ្ជាក់ថា ៖ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្ត លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងប្រធានអនុប្រធានមន្ទីរ។

កិច្ចប្រជុំមានការពិភាក្សាអំពីការតាមដាន និងអនុវត្តសកម្មភាពការងារថ្នាក់ក្រោមជាតិ ក្នុងវិស័យសុខាភិបាល សង្គមកិច្ច ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី ដើម្បីជម្រុញការអភិវឌ្ឍក្នុងខេត្ត ៕

ដោយ ៖ សិលា


ចែករំលែក៖