ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកូរ៉ូឡាស៊េរីទំនើប ឆក់យកជីវិតបុរសម្នាក់បណ្តាលឲ្យស្លាប់នៅនឹងកន្លែង

ចែករំលែក៖

ខេត្តកំពង់ធំៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៧១ កាលពីរសៀលថ្ងៃទី៣១ខែសីហា ឆ្នាំ ២០១៦ ស្ថិតភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ខេត្តកំពង់ធំ ត្រូវបានរថយន្តស៊េរីទំនើប ម៉ាកកូរ៉ូឡា បានបុកទៅលើបុរសម្នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង ពេលជនរងគ្រោះកំពុងតែធ្វើដំណើរក្នុងទិសបញ្ច្រាសទិសគ្នា ។

សាក្សីកន្លែងដែលបានឃើញហេតុការណ៍បញ្ជាក់ថា មុនពេលកើតហេតុ គេបានឃើញមានរថយន្តកូរូឡាមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2S 5914 ពណ៍ខ្មៅ ចេញពីទិសខាងកើតឆ្ពោះទៅទិសខាងលិច ក្នុងល្បឿនលឿន ហើយគេឃើញអ្នកជិះម៉ូឌ្រីសង់ c125 ពណ៍ក្រហម ស្លាកលេខបាត់ដំដង 1L– 3120 សេរី2012 ចេញពីលិចទៅកើត ល្បឿនលឿនដូចគ្នា បញ្ច្រាសទិសគ្នា ក៏បានបុកពេញទំហ៊ឹងបណ្តាលឲ្យអ្នកជិះម៉ូតូ ដួលបោកក្បាលនឹងថ្នល់ បែកក្បាលហូរឈាម ។ ករណីនេះជនរងគ្រោះមិនបានពាក់មួកសុវត្ថិភាពនោះទេ ហើយបានស្លាប់ក្នុងពេលដែលបញ្ជូនទៅកាន់មន្ទីរពេទ្យ ។ ជនរងគ្រោះអាយុប្រហែល៤៣ឆ្នាំ ពុំត្រូវបានស្គាល់អត្តសញ្ញាណ ដោយសារគ្មានសាច់ញាតិ គ្មាននរណាស្គាល់នោះទេ ។

ចំណែកអ្នកបើកបររថយន្តក្រោយពីបុកមនុស្សជ្រុះកាងរថយន្តនៅនឹងកន្លែងកើតហេតុ ក៏ព្យាយាមបើករត់ តែត្រូវកម្លាំងអាវុធហត្ថស្រុកសន្ទុកឃាត់ជាប់បញ្ជូនទាំងមនុស្សទាំងរថយន្តអោយទៅនគរបាលចរាចរណ៍ស្រុកសន្ទុក ក្នុងនោះតៃកុងរថយន្តឈ្មោះឡូ សុជាតា ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំនៅខេត្តសៀមរាប បច្ចុប្បន្នចរាចរណ៍ស្រុកសន្ទុកបញ្ជូនតៃកុងរថយន្តទៅស្នងការដ្ឋាន នគរបាលខេត្តកំពង់ធំដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕ ប៊ុន រិទ្ធី

រថយន្តបង្ក

រថយន្តបង្ក

ម៉ូតូជនរងគ្រោះ

ម៉ូតូជនរងគ្រោះ

ជនរងគ្រោះ

ជនរងគ្រោះ

អ្នកបើកបររថយន្ត

អ្នកបើកបររថយន្ត

កាងរថយន្តបង្កក្រោយជ្រុះនៅកន្លែងកើតហេតុ

កាងរថយន្តបង្កក្រោយជ្រុះនៅកន្លែងកើតហេតុ

 


ចែករំលែក៖