ខេត្តកំពង់ស្ពឺ ៖ អនុវត្ដតាមបញ្ជាលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងបាន ការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការ អមសាលា ដំបូងខេត្ដកំពង់ស្ពឺ លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសីបានដឹកនាំកំលាំងនគរបាលបានសហការស្រាវជ្រាវឈានទៅឃាត់មុខសញ្ញាសង្ស័យ០១នាក់ ៖ ឈ្មោះ ម៉ូ វណ្ណៈ ភេទប្រុស អាយុ ២៤ឆ្នាំ នៅភូមិស្នួលជ្រុំ ឃុំទឹកល្អក់ ស្រុកគងពិសី ដកហូតបានម្សៅក្រាមសថ្លាសង្ស័យគ្រឿងញៀន ០១កញ្ចប់, ទូរស័ព្ទដៃ០១គ្រឿង កែវសម្រាប់ជក់គ្រឿងញៀន០១ ។
យោងតាមចម្លេីយជនសង្ស័យបានបញ្ជាក់ថា គ្រឿង ញៀនទាំងនេះខ្លួនទទួលបានមកពីឈ្មោះឡាញ់ វណ្ណៈ ហៅណុប ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិស្នួលជ្រុំ ឃុំទឹកល្អក់ ស្រុកគងពិសី ។
ដោយមានកិច្ចសម្របសម្រួលនីតិវិធីតំណាងអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ នៅវេលាម៉ោង១២ និង ១០ ថៃ្ងទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នៅចំណុចភូមិស្នួលជ្រុំ ឃុំទឹកល្អក់ កំលាំងបានធ្វើការឃាត់ខ្លួនឈ្មោះ ឡាញ់ វណ្ណៈ និងបានបង្កើតគណៈកម្មការមូលដ្ឋានបណ្ដោះ អាសន្នធ្វើការត្រួតពិនិត្យឆែកឆេររកឃើញ ៖ ម្សៅក្រាមស ថ្លាសង្ស័យជាគ្រឿងញៀនចំនួន ២០កញ្ចប់ (តូច ១៨-មធ្យម០២), ទូរស័ព្ទដៃ ០១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកបានធ្វេីការកសាងសំណុំរឿងបញ្ជូនទៅជំនាញខេត្ដ ដេីម្បីចំណាត់ការនីតិវិធីបន្ដ៕
ដោយ៖ សូរិយា