ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជាងឆ្លាក់រូបម្នាក់ពីបទប្រទូស្តកេរ្តិ៍ខ្មាស

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ បុរសជាងឆ្លាក់រូបម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលឃាត់ខ្លួន ក្រោយពីទទួលពាក្យបណ្ដឹងពីនារីម្នាក់ថាបុរសរូបនេះ ប៉ុនប៉ងប្រព្រឹត្តបទល្មើសលើរូបនាងមិនបានសម្រេច ខណៈដែលជាងរូបនេះ យករូបចម្លាក់ដែលឆ្លាក់រួចមកឲ្យនាងដល់ផ្ទះ ។
ប្រតិបត្តិការនេះ ប្រព្រឹត្តឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិបន្ទាយដីលើ សង្កាត់បន្ទាយដី ក្រុង-ខេត្តពោធិ៍សាត់ ។

សមត្តកិច្ចប្រាប់ថាជនសង្ស័យ ឃាត់ចាប់ខ្លួន បន្ទាប់ពីនារីម្នាក់ដាក់ពាក្យបណ្ដឹងប្តឹងពីបទប្រទូស្តកេរលើរូបនាងនោះ ឈ្មោះ សោម សារ៉ូត អាយុ ២៥ឆ្នាំ (មុខរបរជាងឆ្លាក់រូប)  រស់នៅភូមិ-សង្កាត់កើតហេតុខាងលើ  ។

សមត្តកិច្ចបន្តថា ក្នុងពាក្យបណ្តឹងរបស់នារីម្នាក់ អាយុ ២៧ឆ្នាំបញ្ជាក់ថា ប៉ុន្មានថ្ងៃមុននាងបានយករូបចម្លាក់ឈើមួយទៅឲ្យជាងចម្លាក់ខាងលើនេះ ជួសជុស (កែ) នៅពេលជួសជុលរួច ជាងរូបនេះបានយករូបមកឲ្យនាងដល់ផ្ទះ ដែលផ្ទះជាង និងផ្ទះនាងមានចម្ងាយពីគ្នាប្រមាណ៥០ម៉ែត្រ ហើយពេលចូលដល់ក្នុងផ្ទះ នាងបានសួរថា ហូបបាយនៅ ជាងឆ្លើយថា នៅ ខណៈនោះ នាងក៏បានរៀបចំឲ្យហូប នៅពេលហូបរួច ជាងរូបនេះបានដើរមកបិទទ្វារួចចាប់ឱបនាងរិត ប៉ុន្តែនាងបានស្រែកផ្អើលឆោឡោដល់អ្នកក្បែរខាង រួមជាងសង្ស័យរូបនេះ បានចុះដើរទៅផ្ទះ ធ្វើមិនដឹងមិនលឺ ។ នៅក្នុងពាក្យបណ្តឹងនារីនោះពុំបានទាមទារសំណងអ្វីនោះទេ ដោយគ្រាន់តែឲ្យសមត្ថកិច្ចអនុវត្តតាមនីតិវិធី ។

ប្រភពពីសមត្តកិច្ចដដែលបន្តទៀតថា ករណីខាងលើនេះ សមត្ថកិច្ចកំពុងបំពេញសំណុំបែបបទដើម្បីបញ្ជូនខ្លួនជនសង្ស័យទៅមន្រ្តីជំនាញនៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ ដើម្បីចាត់ការបន្ត ។

ពាក់ព័ន្ធនឹងករណីដូចបានរៀបរាប់ខាងលើ ធ្វើឲ្យមតិមហាជនលើកឡើងស្រដៀងៗគ្នាថា បុរសជាងចម្លាក់ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងនារីម្ចាស់ពាក្យបណ្តឹងត្រូវបាគេជឿជាក់ថា អាចប្រហែលជាមានការទំនាក់ទំនងគ្នានាពេលកន្លងមក តែអាចបែកការណ៍នៅក្នុងហេតុការណ៍ខាងលើនេះ ទោះបីយ៉ាងណាក្តី គេមិនទាន់ដឹងទេថា តុលាការចោទ ឬមិនចោទនោះទេ ៕ ប៉ឹម ពិន

 

swe

 


ចែករំលែក៖