ព័ត៌មានទាន់ហេតុការណ៍៖

យន្តហោះធុនតូចពីរគ្រឿងបុកគ្នាលើអាកាស ស្លាប់មនុស្ស៥នាក់នៅសហរដ្ឋអាមេរិក

ចែករំលែក៖

រឿងដ៏កម្របានកើតឡើងនៅក្នុងវិស័យ អាកាសចរណ៍លើពិភពលោកគឺបានកើតឡើងនៅព្រឹកថ្ងៃទី១ខែកញ្ញានៅអាមេរិក ដោយយន្តហោះពាណិជ្ជកម្មធុនតូចពីរ គ្រឿងបានបុកគ្នាពេញទំហឹងនៅលើអាកាស បណ្តាលឲ្យអ្នកដំណើរ និងអាកាសយានិក ទាំងសងខាងស្លាប់។

ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១ ខែកញ្ញា យន្តហោះ Cessna របស់ក្រុមហ៊ុន អាកាសចរណ៍ Hageland Aviation និងយន្តហោះ Piper របស់ក្រុមហ៊ុនទេសចរណ៍ Alaskan Adventures បានបុកគ្នានៅលើអាកាសទីក្រុងអាឡាស្កា សហរដ្ឋអាមេរិក។

ក្រុមជួយសង្គ្រោះរបស់ទីក្រុងអាឡាស្កាបានបញ្ជូនឧទ្ធម្ភាគចក្រ និងក្រុមគ្រូពេទ្យ ទៅកាន់កន្លែងកើតហេតុតែមិនមានអ្នកណាម្នាក់នៅរស់ក្នុងហេតុការណ៍នោះឡើយ។ ជនរងគ្រោះរួមមានអ្នកដំណើរ និង អាកាសយានិក៣នាក់នៅលើយន្តហោះ Cessna និងអាកាសយានិក២នាក់នៅលើយន្តហោះPiper ។

មូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់ខាងលើកើតឡើងសមត្ថកិច្ចកំពុងតែស្រាវជ្រាវ។ ក្រុមអ្នកឯកទេសពីការហោះហើរបានបញ្ជាក់ថា ការប៉ះទង្គិចគ្នានៅលើអាកាសគឺជារឿងមួយដ៏កម្រ ហើយបើមាននោះគឺកើតឡើងនៅក្បែរអាកាសយាន ដ្ឋានដែលមានយន្តហោះចុះចតនិងចាក ចេញច្រើន។ មនុស្សមួយចំនួនបានបញ្ជាក់ ថា យន្តហោះធុនតូចខាងលើគឺហោះហើរដោយសេរីមិនស្តាប់ការបញ្ជារបស់ទីបញ្ជាការហោះហើរ ហើយនៅពេលដែលអាកាស ធាតុមិនអំណោយផលមើលមិនបានឆ្ងាយ នោះអាចបង្កឲ្យមានគ្រោះថ្នាក់បុកគ្នាដូចខាងលើ ៕ ម៉ែវ សាធី

 

td-20-8-slovakiacrash-0742 s

 


ចែករំលែក៖