ព័ត៌មានទាន់ហេតុការណ៍៖

ការចុះឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញាដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦

ចែករំលែក៖

ភ្នំពេញ ៖ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ នៅមន្ទីរពេទ្យព្រះកេតុមាលា មានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពីការ រៀបចំ និងប្រព្រឹត្តទៅគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតនិងជំរុញការចុះឈ្មោះ បោះឆ្នោតស្ថិតក្រោមវត្តមានលោកឧត្តម សេនីយ៍ទោ ចៅ សម្បត្តិ នាយករងមន្ទីរ ពេទ្យព្រះកេតុមាលាតំណាងលោកនាយ ឧត្តមសេនីយ៍ វេជ្ជបណ្ឌិត លី សុវណ្ណ អគ្គ នាយករង អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញ វត្ថុក្រសួងការពារជាតិ និងជានាយកមន្ទីរ ពេទ្យព្រះកេតុមាលា ព្រមទាំងមានការចូល រួមពីនាយទាហាន បុគ្គលិកមន្ទីរពេទ្យចំនួន ៣៥១នាក់ ។

លោកឧត្តមសេនីយ៍ទោ ចៅ សម្បត្តិ បានជម្រាបជូននាយទាហាន បុគ្គលិកមន្ទីរ ពេទ្យព្រះកេតុមាលាទាំងអស់ដែលបាន ចូលរួមដោយបានពន្យល់ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតការឧទ្ទេសនាមពីគ្រូ បង្គោលរបស់អគ្គនាយកដ្ឋានភស្តុភារ- ហិរញ្ញវត្ថុក្រសួងការពារជាតិ ដើម្បីឲ្យយល់ ដឹងជ្រួតជ្រាបពីច្បាប់ក្នុងការចុះឈ្មោះបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ ដូច្នេះយើងទាំងអស់គ្នាត្រូវរូតរះទៅចុះ ឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នាជាគំរូ និងអនុវត្តកាតព្វកិច្ចក្នុងនាមជាពលរដ្ឋក្នុង ប្រទេសមាននីតិរដ្ឋ អនុវត្តសិទ្ធិពេញលេញ ក្នុងរដ្ឋអធិបតេយ្យ សេរីពហុបក្ស ។ ក្នុងនោះគ្រូឧទ្ទេសនាមនឹងពន្យល់បង្ហាញ មាត្រា ច្បាប់ដើម្បីឲ្យងាយយល់ដល់នាយ ទាហាន បុគ្គលិកក្នុងការអនុវត្តសិទ្ធិចូល រួមជាមួយប្រជាពលរដ្ឋក្នុងព្រះរាជាណា ចក្រកម្ពុជា ។

បន្ទាប់មកលោកឧត្តមសេនីយ៍ត្រី ងួន ប៊ុនថុន គ្រូឧទ្ទេសរបស់អគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថក្រសួងការពារជាតិបាន លើកឡើងពីច្បាប់ស្តីពីការរៀបចំនិងការ ប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិរៀប ចំការបោះឆ្នោតមាន៧ជំពូក ៦៨មាត្រា ៣៥ទំព័រ ។ ក្នុងមួយជំពូកៗលោកឧត្តម សេនីយ៍បានបកស្រាយពន្យល់ដល់នាយ ទាហាន បុគ្គលិកមន្ទីរពេទ្យអំពីរចនាសម្ព័ន្ធ តួនាទីរបស់គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត(គ.ជ.ប.) មានចាប់តាំងពី ថ្នាក់រាជធានី-ខេត្ត រហូតដល់ឃុំ-សង្កាត់ ដើម្បីអនុវត្តការងាររបស់ខ្លួនឲ្យបានរលូន ប្រកាន់ខ្ជាប់ឯករាជ្យ អព្យាក្រឹត ធានាការ បោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ។

ការចុះឈ្មោះបោះឆ្នោត ប្រជាពលរដ្ឋ ត្រូវមានលក្ខខណ្ឌដោយបង្ហាញខ្លួនផ្ទាល់ ចំពោះមុខក្រុមការងារបោះឆ្នោត ភ្ជាប់នូវ ឯកសារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានអាយុ១៨ឆ្នាំគិតដល់ថ្ងៃបោះឆ្នោត ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ព្រមទាំងមាន លក្ខខណ្ឌផ្សេងៗទៀត ។

ដូច្នេះយើងទាំងអស់គ្នាត្រូវទៅចុះឈ្មោះ បោះឆ្នោតចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ឲ្យបានគ្រប់ៗ គ្នា ប្រយោជន៍ប្រើសិទ្ធិជាពលរដ្ឋល្អក្នុង ប្រទេសមួយកំពុងមានការអភិវឌ្ឍលើគ្រប់ ហេដ្ឋារចនាសម្ព័ន្ធសង្គមតាំងពីរាជធានី រហូតដល់តំបន់ជនបទដាច់ស្រយាលក្នុង ព្រះរាជាណាចក្រកម្ពុជា ៕ សុខដុម

 

ssw (1)


ចែករំលែក៖