ព័ត៌មានទាន់ហេតុការណ៍៖

អធិការបតីអាល្លឺម៉ងនឹងប្រឈមបញ្ហាក្រោយស្វាគមន៍ជនភៀសខ្លួនចូលទឹកដីរបស់ខ្លួន

ចែករំលែក៖

នៅថ្ងៃទី៣១ ខែសីហា គឺគម្រប់១ឆ្នាំដែល អធិការបតីអាល្លឺម៉ងលោកស្រី Angela MerKel អបអរសាទរទទួលជនភៀសខ្លួនមករស់នៅក្នុងប្រទេសរបស់ខ្លួនដោយលោកស្រីបញ្ចាក់ថា អាល្លឺម៉ងអាចគ្រប់ គ្រងស្ថានការណ៍បាន។

គោលនយោបាយបើកទ្វារទទួលជនភៀសខ្លួនរបស់លោកស្រី ម៉ាគែល ត្រូវបាន សហគមន៍អន្តរជាតិអបអរសាទរ ហើយ បានប្រកាសថានឹងបន្តទទួលជនភៀសខ្លួននាពេលខាងមុខ។ ដោយសារតែការទទួលជនភៀសខ្លួននោះហើយឥទ្ធិពលរបស់លោកស្រី ម៉ាគែល បានធ្លាក់ចុះដែលធ្វើឲ្យពលរដ្ឋអាល្លឺម៉ងឈប់គាំទ្រដល់លោកស្រីផងដែរ។ ដោយពួកគេបង្វែរទៅគាំទ្រគណ បក្សប្រឆាំងដែលមានគោលនយោបាយប្រឆាំងជនភៀសខ្លួនមករស់នៅក្នុងទឹកដីអាល្លឺម៉ង។

នៅពេលនេះអាល្លឺម៉ង់កំពុងត្រៀមទទួល ជនសុំសិទ្ធិជ្រកកោនក្នុងទឹកដីអាល្លឺម៉ង់ ប្រមាណពី២៥0.000នាក់ ទៅ៣000. 000នាក់សម្រាប់ឆ្នាំ២០១៦នេះ។ ប្រៀប នឹងឆ្នាំ២០១៥ ចំនួនអ្នកសុំសិទ្ធិជ្រកកោននៅអាល្លឺម៉ង់ថយចុះប្រមាណ១ភាគ៣។
យោងតាមការិយាល័យសហព័ន្ធទទួល បន្ទុកជនអន្តោប្រវេសន៍ និងជនភៀសខ្លួន ឲ្យដឹងថា សម្រាប់ឆ្នាំ២០១៦នេះ អាល្លឺម៉ង់អាចទទួលអ្នកសុំសិទ្ធិជ្រកកោនក្នុងទឹកដីអាល្លឺម៉ង់បាន៣សែននាក់ ប៉ុន្តែបើហួសពីនេះអាល្លឺម៉ង់អាចនឹងជួបវិបត្តិ។ តួលេខ៣ សែននាក់នេះគិតទៅគឺមានការថយចុះ១ភាគ៣បើប្រៀបនឹងឆ្នាំ២០១៥។

ឆ្នាំ២០១៥ជនភៀសខ្លួនក្នុងតួលេខខ្ពស់ ខ្លាំង គឺរហូត១លាន១សែននាក់បានធ្វើ ដំណើរមកដល់អាល្លឺម៉ង់ធ្វើឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ក្រពុលមុខដោះស្រាយ។ កន្លង មកកិច្ចព្រមព្រៀងខែមីនាដែលអឺរ៉ុបសម្រេច បានជាមួយទួរគីក្នុងការទប់ស្កាត់លំហូរជន ភៀសខ្លួនពីឆ្នេរទួរគីមកកាន់កោះក្រិក បូក រួមនឹងការបិទច្រកតំបន់បាល់កង់បានចូលរួមកាត់បន្ថយចំនួនជនភៀសខ្លួនដែលធ្វើដំណើរមកពីអាហ្វហ្កានីស្ថាន និងដើម បូព៌ា។

នយោបាយជនភៀសខ្លួនរបស់រដ្ឋា ភិបាលលោកស្រី មែរគែល មានសភាព ចម្រូងចម្រាសច្រើន។ លោកស្រី មែរគែលរឹតបន្តឹងនយោបាយអន្តោប្រវេសន៍ ប៉ុន្តែ បានបដិសេធបិទព្រំដែនដល់ជនភៀស ខ្លួន។ រដ្ឋាភិបាលអាល្លឺម៉ង់អួតថា ខ្លួនជា ប្រទេសមហាអំណាចសេដ្ឋកិច្ចអឺរ៉ុបទី១ ហើយអាល្លឺម៉ង់មានលទ្ធភាពដោះស្រាយជួយជនភៀសខ្លួនឲ្យរស់នៅចូលចុះសង្គមអាល្លឺម៉ង់។

ដោយឡែកគេរំពឹងថា កិច្ចការជួយឲ្យជនភៀសខ្លួនបានរស់នៅចូលចុះក្នុងសង្គម អាល្លឺម៉ង់ ក៏ត្រូវប្រើប្រាស់ថវិកាច្រើនពាស់ដែរ៕ ម៉ែវ សាធី

 

GERMANY-articleLarge merkel_ITVW


ចែករំលែក៖