ព័ត៌មានទាន់ហេតុការណ៍៖

ក្រមំុស្រុកស្រែអត់ស្គាល់ភ្នំពេញច្បាស់លាស់មកស្វែងរកការងារត្រូវអ្នករត់ម៉ូតូបោកយកលុយនិងទូរស័ព្ទ

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់ត្រូវបានមិត្តភក្តិ ទូរស័ព្ទឲ្យមករកការងារធ្វើ នៅភ្នំពេញ ហើយ ខណៈចាកចេញពីផ្ទះជិះរថយន្តមកដល់ភ្នំពេញឲ្យអ្នករត់ម៉ូតូឌុបដឹកយកទៅដាក់នៅទួលគោកបែរជាដឹកយកទៅ ដាក់នៅខណ្ឌដង្កោ ហើយបោកយកខ្សែដៃ លុយ ទូរស័ព្ទ ព្រមទាំងឯកសារផ្ទាល់ខ្លួន អស់មួយចំនួនកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៣១ ខែសីហា នៅទល់ មុខនឹងច្រកចូលបុរីលឹមឈាងហាក់ ស្ថិតក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

នារីរងគ្រោះឈ្មោះ សួង ស្រីនិច អាយុ២០ឆ្នាំ មុខរបរសិស្ស ថ្នាក់ទី១០ ទើបនឹង ឈប់រៀនបាន១០ថ្ងៃ មានស្រុកកំណើតនៅភូមិទ្រាស ឃុំខ្នាស ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ របស់របរដែលជន សង្ស័យបោកយកទៅមានខ្សែដៃប្លាទីន ទម្ងន់៣ជីមួយខ្សែ ទូរស័ព្ទម៉ាកសាំសុងមួយគ្រឿង លុយចំនួន៥០ដុល្លារ អត្ត សញ្ញាណបណ្ណសញ្ជាតិខែ្មរមួយសន្លឹក សំបុត្រកំណើតមួយសន្លឹក និងសៀវភៅគ្រួសារមួយក្បាល ព្រមទាំងខោអាវមួយចំនួនទៀត ។

តាមសម្ដីនារីរងគ្រោះបានឲ្យដឹងថា មុន ពេលកើតហេតុរូបនាងត្រូវបានមិត្តភក្ដិ ដែលរស់នៅភូមិជាមួយគ្នាបានទូរស័ព្ទប្រាប់នាងថា បើឈប់រៀនឲ្យមកភ្នំពេញ ដើម្បីធ្វើការរោងចក្រជាមួយនឹងគេ។ ពេលឮមិត្តភក្តិនិយាយដូច្នេះរូបនាងក៏មានគំនិតមួយនឹកចង់ធ្វើការដែររួចក៏បានរៀបចំប្រដាប់ប្រដាសម្លៀកបំពាក់ដាក់មួយវ៉ាលិសរួចបានជិះរថយន្តក្រុងធ្វើដំណើរមកភ្នំពេញ។

លុះធ្វើដំណើរមក ដល់ភ្នំពេញបានឈប់នៅចំណត រថយន្តផ្សារថ្មីរូបនាងបានទូរស័ព្ទទៅសួរមិត្តភក្តិ ថាផ្ទះនៅឯណា? ហើយមិត្តភក្ដិនាងបាន ប្រាប់ថានៅម្តុំទួលគោក។ លុះដល់ពេលនិយាយរួច ស្រាប់តែមានបុរសជាអ្នករត់ម៉ូតូឌុបបានមកសួរនាងថា ទៅទួលគោកមែនបើទៅតម្លៃ១ម៉ឺនរៀល ។ ពេលនោះរូបនាងក៏យល់ព្រមឡើងជិះម៉ូតូទៅជាមួយ បុរសរូបនោះដោយនាងមិនដឹងថា ទួល គោកហ្នឹងនៅម្តុំណានោះទេហើយនៅ ពេលកំពុងជិះម៉ូតូបុរសជាអ្នករត់ម៉ូតូឌុបនោះបានប្រាប់នាងថា កុំពាក់របស់មាន តម្លៃនៅជាប់ខ្លួន ព្រោះអីនៅទីក្រុងមាន ចោរច្រើនណាស់។ ពេលឮដូចនេះរូបនាង បានដោះខ្សែដៃ ព្រមទាំងទូរស័ព្ទម៉ាកសាំសុងដាក់ចូលក្នុងកាបូប ព្រមទាំងលុយ ចំនួន៥០ដុល្លារថែមទៀត ។

ប្រភពដដែលបន្តទៀតថា បន្ទាប់មក បុរសជាអ្នករត់ម៉ូតូឌុបបានឌុបនាងយក មកដាក់នៅមុខបុរីលឹម ឈាងហាក់រួចហើយបានប្រាប់ថាហ្នឹងហើយទួលគោក។ ពេលនោះរូបនាងបានចុះពីលើម៉ូតូរួចយក ទូរស័ព្ទចុចពិលមួយគ្រឿងទៀតទូរស័ព្ទទៅរកមិត្តភក្តិប្រាប់ថា មកដល់ទួលគោកហើយតែទូរស័ព្ទមិនចូលសោះទោះបីជា ប្រឹងចុចជាច្រើនដងក៏នៅតែមិនចូល។
 ខណៈនោះបុរសជាអ្នករត់ម៉ូតូឌុបបាន ប្រាប់ថា ឈរចាំរូបគាត់នៅទីនេះគាត់ទៅ ទិញទឹកផឹកមួយភ្លែត។ និយាយរួចបុរសរូបនោះបានជិះម៉ូតូចេញទៅ ព្រមទាំងយកវ៉ាលិសរបស់នាងដែលដាក់នៅខាងមុខម៉ូតូនោះយកទៅបាត់រហូតតែម្តង ។

នារីរងគ្រោះបានបន្តទៀតថា ដោយសារតែចាំអ្នករត់ម៉ូតូឌុបអត់ឃើញមកវិញ ហើយទូរស័ព្ទទៅមិត្តភក្តិក៏មិនចូលទៀត ហើយរូបនាងមិនស្គាល់ភ្នំពេញច្បាស់ផងនោះគឺបានត្រឹមតែយំដើរចុះដើរឡើង។ គាប់ជួនពេលនោះសន្តិសុខយាមនៅក្នុងបុរីឃើញក៏បានសួរនាំ ហើយបាននាំនាង ទៅអង្គុយនៅកន្លែងសន្តិសុខរួចបានឲ្យទឹកនិងចំណីនាងហូបបន្ទាប់មកពួកគាត់ បានផ្តល់ដំណឹងទៅឲ្យនគរបាលប៉ុស្តិ៍ដង្កោ ចុះមកមើល។ លុះសមត្ថកិច្ចមូលដ្ឋានបាន ចុះទៅដល់ និងសាកសួររួចបាននាំនាង ទៅរកកន្លែងកើតហេតុទើបដឹងថា ករណីនេះមិនបានកើតហេតុនៅទឹកដីសង្កាត់ដង្កោ ខណ្ឌដង្កោនោះទេគឺកើតហេតុនៅទឹកដីសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រួចក៏នាំរូបនាងឲ្យទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យដើម្បីសាកសួរ ព័ត៌មានបន្ថែមទៀត ៕ ហេង នរិន្ទ្រ

 

Bondith_2 copy

 


ចែករំលែក៖