ព័ត៌មានទាន់ហេតុការណ៍៖

លក់ធ្យូងមិនចំណេញ បែកគំនិតជួញដូរថ្នាំញៀន នគរបាលចាប់ដាក់ខ្នោះ

ចែករំលែក៖

ខេត្តកំពង់ស្ពឺៈ ជនសង្ស័យជាមុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួន ដោយសង្ស័យថារក្សាទុកថ្នាំញៀនល្មើសច្បាប់ ។ ក្រោយឃាត់ខ្លួន ឆែកឆេរ សមត្ថកិច្ចបានរកឃើញថ្នាំមួយចំនួនធំ ។

ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង៤និង៤០នាទីរសៀល នៅចំណុចស្ពានអូព្រះគោ លេីផ្លូវ44 គីឡូម៉ែត្រលេខ៤៦ និងលេខ៤៧ ភូមិទួលឈេីនាង ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ តាមកម្លាំងមូលដ្ឋានផ្តល់ព័ត៌មានកម្លាំងផ្នែកព្រហ្មទណ្ឌកម្លាំងផ្នែកសន្តិសុខ និងកម្លាំងអាវុធហត្ថស្រុកបញ្ជាដឹកនាំដោយលោកវរៈសេនីយ៍ត្រី ប៊ុត ប៊ុនធឿន អធិការនគរបាល្រុកឱរ៉ាល់ ។

ប្រភពបន្តថា សមត្ថកិច្ចបានឃាត់ខ្លួនមុខសញ្ញារក្សាទុក ជួញដូរ និងចែកចាយគ្រឿងញៀនម្នាក់ ឈ្មោះ
ផន ភាព ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ បេីករុឺម៉កដឹកធ្យូង មានទីលំនៅ ភូមិសំពៅ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ជាមួយគ្នា កម្លាំងសមត្ថកិច្ចបានចាប់យក សម្ភារវត្ថុតាងរួមមាន÷
ម៉ូតូម៉ាក SYM .P150 ពណ៌សរ១គ្រឿង, កន្ទុយរុឺម៉ក១, ទូរស័ព្ទដៃម៉ាកណូគា១គ្រឿង, ដែកកេះហ្គាស១ដើម, ឡាម១ដើម, ប្រាក់រៀល១៣.០០០រៀល, ម្សៅក្រាម ពណ៌សរ១កញ្ចប់ធំ ស្មេី៨កញ្ចប់តូច សង្ស័យថា គ្រឿងញៀន ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា រូបគេធ្លាប់ប្រើរូបភាពនេះច្រើនដងមកហើយ តែលើកនេះត្រូវចាប់ខ្កួនដោយសមត្ថកិច្ច។

បច្ចុប្បន្ន ជនសង្ស័យរូបនេះត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញចាត់ការបន្ត ៕ សេនាស័ក្តិ

aes (1)

 


ចែករំលែក៖