ភ្នំពេញ ៖ ដីទីស្នាក់ការភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានអ្នកស្រីមេភូមិ ជួលទីតាំងខាងលើ ទៅជាកន្លែង គ ស្តុក ដែកអេតចាយទៅវិញ ធ្វើឲ្យបាត់បង់សណ្តាប់ សោភណ្ឌភាព បង្កឲ្យមានការរអ៊ូរទាំ និងរិះគន់ពីសំណាក់បងប្អូនប្រជា
តាមប្រជាពលរដ្ឋបានឲ្យដឹងថា ដីទីតាំងទីស្នាក់ការភូមិទួលកីខា
បើតាមអ្នកស្រី ជូ ជា មេភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ បានប្រាប់ឲ្យដឹងកន្លងមកថា ថៅកែអេតចាយ បានសុំគាត់ យកទីធ្លាដីទីស្នាក់ការភូមិ សំចតរថយន្ត និងដាក់ដែកអេតចាយ តិចតួចជាបណ្តោះអាសន្ន ហើយថៅកែអេតចាយជួយដល់ភូមិវិញ នូវទឹកប្រាក់២០ដុល្លារក្នុង១ខែ សម្រាប់ទ្រទ្រង់កែលំអ ក្នុងភូមិរបស់លោកស្រី ។
ពលរដ្ឋរិះគន់ផងដែរ ដល់ផ្ទះ អេតចាយ ដែលស្ថិតនៅផ្លូវជាតិលេខ៣ ជាប់ទីស្នាក់ការភូមិទួលកី មិនត្រឹមតែយកដែក ទៅគរស្តុក ដូចភ្នំនៅក្នុងបរិវេណ ទីស្នាក់ការ ប៉ុណ្ណោះទេ គំនរដែក ដាក់គ ហៀរមកដល់ចិញ្ចើមផ្លូវជាតិ ចតទាំងរថយន្តលើចិញ្ចើមផ្លូវកៅស៊ូ បង្កឲ្យប្រឈមមុខទៅនឹងគ្រោះ
ពលរដ្ឋបានឲ្យដឹងថា ទីតាំងផ្ទះអេតចាយខាងលើ យកចិញ្ចើមផ្លូវសាធារណៈមកបម្រើ
ពលរដ្ឋលេចឮមាត់គ្រប់គ្នាទៅហើយ ខណៈដែលទីតាំងខាងលើ មានលើកស្លាកគណបក្ស នៅពីខាងមុខ ខាងក្រោយ សុទ្ធតែអេតចាយ គគ្មានសណ្តាប់ធ្នាប់ បាត់អស់សោភណ្ឌភាព ៕ សុខាសែនជ័យ
សូមអានបន្ត ៖ លក់ធ្យូងមិនចំណេញ បែកគំនិតជួញដូរថ្នាំញៀន នគរបាលចាប់ដាក់ខ្នោះ