ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីយោធាម្នាក់រងរបួសធ្ងន់ដោយសាររថយន្តមិនស្គាល់ម៉ាកបើកបុក

ចែករំលែក៖

ខេត្តកំពង់ស្ពឺៈ មន្រ្តីយោធាមួយរូប បានរងរបួសជាទម្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗផងដែរបន្ទាប់ពីរងគ្រោះដោយរថយន្តមិនស្គាល់ម៉ាកបើកបុកហើយរត់គេចបាត់ស្រមោល ។

ករណីនេះ បានកើតឡើងកលលពីវេលាម៉ោង២១និង១១នាទី ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្លេខ៤១ និងលេខ៤២ ភូមិវល្លិ៍សរ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ជនរងគ្រោះ ឈ្មោះ ជុំ នឿន ភេទប្រុស អាយុ38ឆ្នាំ ជាមន្ត្រីយោធារស់នៅភូមិ ព្រៃកន្ទាច សង្កាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជិះម៉ូតូ ម៉ាកស្មាស ពាក់ស្លាកលេខ កំពង់ចាម 1E. 8986  ។

ប្រភពពីសមត្ថកិច្ចស្រង់សំដីសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត១គ្រឿង មិនស្គាល់ម៉ាក ធ្វើដំណើរមកពីទិសខាងកើត ទៅទិសខាងលិច មកដល់ចំណុចខាងលើ បានបុកម៉ូតូ ១គ្រឿងម៉ាកស៊ុយសាគី ស្មាស់ ពណ៌ខ្មៅ ដែលកំពុង ធ្វើដំណើរស្របទិសគ្នា  បណ្តាលឲ្យបុរសរងគ្រោះ រងរបួសជាទម្ងន់ ។ ក្រោយបង្ក អ្នកបើកបររថយន្ត បានបើករថយន្តរត់គេចខ្លួនបាត់ស្រមោលឈឹងតែម្តងបន្សល់តែជនរងគ្រោះនៅកន្លែងកើតហេតុ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានបញ្ជូនទៅពេទ្យសម្ភពសុខណាកំពង់ស្ពឺ ដើម្បីសង្គ្រោះ ។

សមត្ថកិច្ចបានបញ្ជាក់ថា អ្នកបើកម៉ូតូមានពាក់មួកសុវត្ថិភាព និងមានដាក់កញ្ចក់មើលក្រោយត្រឹមត្រូវ ចំណែក ម៉ូតូខូចខាតកម្រិតស្រាល ។ ចំពោះវត្ថុតាងម៉ូតូ សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង រង់ចាំសាច់ញាតិជនរងគ្រោះមកបំពេញបែបបទទទួលយកទៅវិញ ៕ សេនាស័ក្តិ

88


ចែករំលែក៖