ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបង្កើនការដាក់ទណ្ឌកម្មរុស្ស៊ីដោយសារវិបត្តិអ៊ុយក្រែន

ចែករំលែក៖

ក្រសួងហិរញ្ញវត្ថុអាមេរិកកាលពីថ្ងៃទី១ ខែកញ្ញា បានប្រកាសដាក់ទណ្ឌកម្មរុស្ស៊ីបន្ថែមទៀតពាក់ព័ន្ធនឹងវិបត្តិអ៊ុយក្រែន កាន់តែតានតឹងនាពេលកន្លងមកថ្មីៗ ។

តាមការប្រកាស អាមេរិក នឹងដាក់ទណ្ឌកម្មបន្ថែមទៅលើក្រុមហ៊ុនរុស្ស៊ីចំនួនពីរទៀត គឺក្រុមហ៊ុន សាងសង់ស្ពាន Mostotrest និង SGM-Most ដែលកំពុងតែសាងសង់ស្ពាន់តភ្ជាប់តំបន់គ្រីមៀ និងរុស្ស៊ី ។

ទន្ទឹមនឹងនោះ ក្រុមហ៊ុនសាខារបស់ Gasprom រុស្ស៊ីក៏ទទួលរងការដាក់ទណ្ឌកម្មបន្ថែមនេះដែរ ។ ជាមួយគ្នានោះ អឺរ៉ុបក៏បានពន្យារពេលដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីបន្ថែម៦ខែទៀត ។

កន្លងមក អធិការបតីអាល្លឺម៉ង លោកស្រី  Angela Merkel បានប្រកាសថា អាល្លឺម៉ង មានបំណងចង់លុបចោលទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី នៅពេលដែលមានការរីកចំរើនក្នុងការអនុវត្តកិច្ចព្រមព្រៀង Minsk នៅភាគខាងកើតអ៊ុយក្រែន ។

ដើម្បីតបតនឹងការដាក់ទណ្ឌកម្មរបស់លោកខងលិច ប្រធានាធិបតីរុស្ស៊ី លោកវ៉្លាឌឺមៀពូទីនបានចុះហត្ថលេខា ពន្យារពេលនាំចូលស្បៀងអាហារពីអឺរ៉ុបបន្តទៀត ក្នុងនោះមានវិស័យកសិកម្ម ។ តាមច្បាប់ រុស្ស៊ីនឹងពន្យារពេលនាំចូលពីអឺរ៉ុបរហូតដល់បំណាចឆ្នាំ២០១៧ ដើម្បីធានាដល់សន្តិសុខរបស់រុស្សី ។

ប្រទេសអឺរ៉ុប មិនចង់ដាក់ទណ្ឌកម្មទៅលើរុស្សីឡើយក្នុងពេលដែលអឺរ៉ុបប្រឈមនឹងវិបត្តិសេដ្ឋកិច្ច និងជនភៀសខ្លួន ។ ប៉ុន្តែបើទោះជាមិនចងអឺរ៉ុបចាំបាច់ត្រូវតែធ្វើ ដើម្បីបំពេញតាមការចង់បានរបស់សម្ព័ន្ធមិត្តអាមេរិក ។

កន្លងមកថ្មីៗប្រធានាធបិតីបារាំង លោក Francois Hollande បានបង្ហាញការសោកស្តាយអំពីទំនាក់ទំនងជាមួយរុស្ស៊ីកាន់តែអាក្រក់ទៅពីមួយថ្ងៃទៅមួយថ្ងៃ ។ លោកហូឡង់បញ្ជាក់ទៀតថា ការលុបចោលទណ្ឌកម្មរុស្ស៊ី គឺជារឿងចាំបាច់បំផុតដើម្បីផលប្រយោជន៍រួម ។ វិបត្តិនៅក្នុងប្រទេសអ៊ុយក្រែនបានជះឥទ្ធិពលដោយផ្ទាល់ដល់ទំនាក់ទំនងរវាងរុស្ស៊ីនឹងបណ្តាប្រទេសអឺរ៉ុប ។

លោក ហូឡង បញ្ជាក់ទៀតថា ស្ថានភាពដែលកើតឡើងគឺជារឿងគួរឲ្យសោកស្តាយបំផុត ដោយសារតែវានាំមកនៅផលវិជ្ជមានដល់ភាគីទាំងពីរ ពិសេសគឺស្ថានភាពសេដ្ឋកិច្ចរួម ។ ដូច្នេះបើយើងអាចរួមផុតពីស្ថានភាពខាងលើកាន់តែឆាប់កាន់តែប្រសើរ ។ កន្លងមកទំនាក់ទំនងរុស្ស៊ី និងបារាំងមានភាពជិតស្និត និងគួរឲ្យទុកចិត្តគ្នាទៅវិញទៅមក។

លោកហូឡង ក៏បង្ហាញក្តីសង្ឃឹមថា ទំនាក់ទំនងដ៏ល្អប្រសើរវាងរុស្ស៊ី និងបារាំង នឹងល្អឡើងវិញ ។ ទន្ទឹមនឹងនោះ បារំាងក៏បានបញ្ជាក់ដែរថា ទីក្រុងមូស្គូត្រូវតែទទួលខុសត្រូវក្នុងការដោះស្រាយវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន និងស៊ីរី ។

ប្រធានាធិបតីអ៊ុយក្រែន សង្ឃឹមថា នឹងឆាប់តភ្ជាប់ឡើងវិញ កិច្ចពិភាក្សាស្វែងរកដំណោះស្រាយដល់វិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន ដែលមានប្រទេសរុស្សី បារំាង អាល្លឺម៉ង និងអ៊ុយក្រែន ៕ ម៉ែវ សាធី

 

1_39877 1_131859


ចែករំលែក៖