ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរខេត្តមណ្ឌលគិរីមិនទាន់មានវិធានការនៅឡើយទេ រាល់សកម្ម ភាព ការដឹកជញ្ជូនឈើល្មើសច្បាប់ក្នុងដែនសមត្ថកិច្ចគ្រប់គ្រង ក្នុងនោះជំនាញរដ្ឋបាលព្រៃ ឈើតែម្តង បានអនុញ្ញាតឲ្យការដឹកជញ្ជូនឈើល្មើសច្បាប់នេះកក្រើកឡើងវិញ ក្នុងចេតនា បំពានទៅនឹងការរឹតបន្តឹងរបស់រាជរដ្ឋាភិបាល ។
គេបានរាយការណ៍មកថា រាល់ការដឹកជញ្ជូនឈើល្មើសច្បាប់នៅខេត្តមណ្ឌលគិរី ភាគ ច្រើន ពាក់ព័ន្ធទៅនឹងសមត្ថកិច្ចដើរតួជាឈ្មួញ ផ្ទុយពីតួនាទី ភារកិច្ចពួកគាត់ជាអ្នកចូលរួម ទប់ស្កាត់ បង្ក្រាបបទល្មើសកាប់បំផ្លាញព្រៃឈើ ដឹកជញ្ជូន ។
ចាប់តាំងពីដើមសប្តាហ៍ទី៣ ខែសីហា ឆ្នាំ២០១៦ បទល្មើសដឹកជញ្ជូនឈើល្មើស ច្បាប់បាន កើតមានទាំងយប់ ទាំងថ្ងៃ ចេញពីតំបន់ក្រុមហ៊ុនខ្មែរអង្គរ របស់ឧកញ៉ា លឹម ប៊ុណ្ណា ដឹកឆ្លង ទៅប្រទេសវៀតណាម តាមច្រកជាច្រើន និងមួយចំនួនទៀតឆ្លងតាមច្រករបៀង ជិតច្រក ឡាប៉ាខេ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ឈ្មួញធំៗ ជាសមត្ថកិច្ច និងជាកូនសមត្ថកិច្ច ហើយខាងជំនាញរដ្ឋបាលព្រៃឈើវិញ តាំងពី នាយសង្កាត់ ផ្នែក ខណ្ឌ មានភាពធូររលុង ខ្វះការទទួលខុសត្រូវ ខណៈពួកគាត់ខ្លះ បានជាប់ ពាក់ព័ន្ធលើការប្រមូលសេដ្ឋកិច្ចពីក្រុមឈ្មួញ ។ ដូចជាករណីនាយសង្កាត់រដ្ឋបាល ព្រៃឈើ កែវសីមា សព្វថ្ងៃបទល្មើសដឹកជញ្ជូនឈើល្មើសច្បាប់មានតាមម៉ូតូ រថយន្ត ដ៏គគ្រឹក គគ្រេង ឆ្លងកាត់មុខស្នាក់ ក៏មិនដែលបើកភ្នែកមើល ឬមានវិធានការបង្ក្រាប ។
ជាក់ស្តែង ស្រី ពេជ្រ ដែលជាកូនមេយោធាមួយរូប ត្រូវបានគេទទួលស្គាល់ថា គាត់ជាមេខ្លោង នៃបទល្មើសដឹកជញ្ជូនឈើល្មើសច្បាប់ ក្នុងមួយថ្ងៃ មានចាប់ពី៣០រថយន្ត ទៅ៥០រថយន្ត ដឹក ឈើប្រណីតចេញពីស្រុកអូររាំង ចូលតាមងាំដី និងងាំបាតឹង ឆ្ពោះមកចូលស្រុកកែវសីមា និង ឆ្លងទៅប្រទេសវៀតណាមតាមច្រករបៀង ជិតច្រក ឡាប៉ាខេ ដូចគេហែកឋិន ។
ពាក់ព័ន្ធនឹងបទល្មើសដឹកជញ្ជូនឈើល្មើសច្បាប់ អាជ្ញាធរខេត្តមិនទាន់គិ០តគូទទួល ខុសត្រូវ ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងនោះទេ ម្យ៉ាងទៀតក្រុមឈ្មួញបានយកប្រាក់ពីថៅកែ វៀតណាម ដើម្បីរត់ផ្លូវឆ្លងទៅវៀតណាម ក្នុងមួយខែៗរាប់សែនដុល្លារ សម្រាប់ចាយវាយចាត់ ចែងជាមួយសមត្ថកិច្ចពាក់ព័ន្ធជាមួយរដ្ឋបាលព្រៃឈើ អាជ្ញាធរ ។ ដូច្នេះការដឹកជញ្ជូនឈើ ល្មើសច្បាប់នៅខេត្តមណ្ឌលគិរីបាននឹងកំពុងកើតឡើងដោយអំពើពុករលួយជាលក្ខណៈ ប្រព័ន្ធ ។
កន្លងទៅលោក ស្វាយ សំអាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរីបានប្រាប់ តាមទូរស័ព្ទថា លោកធ្លាប់បានទទួលពីដំណឹងនេះ និងឲ្យមន្រ្តីតាមដានដែរ តែករណីខ្លះអាច ជារឿងចាស់ៗ ម្យ៉ាងទៀតក៏ពិបាកក្នុងការបង្ក្រាបជាដើម…។ បើទោះជាមានការលើកឡើង បែបនេះក៏ដោយ ក្រុមឈ្មួញខ្លះបាននិយាយថា ការដឹកជញ្ជូនឈើល្មើសច្បាប់នេះ ក៏អាចជាប់ពាក់ព័ន្ធជាមួយនឹងសាច់ញាតិលោកអភិបាលខេត្ត ម្លោះហើយសម្ងំដើម្បីប្រយោជន៍ តែប៉ុណ្ណោះ ។
លោក វង្ស សុខសេរី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីបានឲ្យដឹងតាមទូរស័ព្ទ ផងដែរថា “លោកមិនសូវជាទទួលបានព័ត៌មានទាំងនេះទេ ហើយរាល់បទល្មើសនោះ ក៏មិន អាចជាប់ពាក់ព័ន្ធជាមួយខាងរដ្ឋបាលព្រៃឈើ ព្រោះជាដែនសមត្ថកិច្ចគ្រប់គ្រងដោយបរិស្ថាន ប្រហែលជាប៉ុន្មានខែនេះ គេបានប្រគល់តំបន់ទាំងនោះឲ្យទៅខាងបរិស្ថានគ្រប់គ្រង ។
អាជ្ញាធរខេត្ត ក៏ដូចជាមេយោធភូមិភាគទី១ គួរមានវិធានការរាល់បទល្មើសដឹកជញ្ជូន ឈើល្មើសច្បាប់កើតឡើងវិញ ស្របពេលរដ្ឋាភិបាលរឹតបន្តឹង ដូចជាករណីកូនមេយោធា ឈ្មោះ ស្រី ពេជ្រ មិនមែនជាឈ្មួញរកស៊ីគ្រាន់បំពេញក្រពះ ឬឆ្នាំងបាយនោះទេ គាត់គឺជាមេ ខ្លោងដឹកដឹកជញ្ជូនឈើល្មើសច្បាប់ទ្រង់ទ្រាយធំ ចេញមុខមិនញញើតច្បាប់ និងមានសមត្ថ កិច្ចជំនាញរដ្ឋបាលព្រៃឈើ អាជ្ញាធរ ជាច្រើនបាននឹងកំពុងពាក់ព័ន្ធទទួលបាននូវសំណូក ដើម្បីផ្តល់ភាពរលូន រាល់សកម្មភាពដឹកដឹកជញ្ជូនឈើល្មើសច្បាប់ទាំងនេះ ។
ពាក់ព័ន្ធករណីនេះ មិនអាចទាក់ទងបានទេពីឈ្មួញឈ្មោះស្រី ពេជ្រ ដោយគ្មានលេខ ទូរស័ព្ទ កាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ។ ប៉ុន្តែអ្នកស្រុកកែវ សីមា បានលើកឡើង ថា គ្មានទេវត្តមានសមត្ថកិច្ច អាជ្ញាធរជំនាញ ក្នុងការបង្ក្រាបបទល្មើសដឹកដឹក ជញ្ជូនឈើ ល្មើសច្បាប់ បើទោះជាស្រីពេជ្រដឹកជញ្ជូនឈើទាំងយប់ទាំងថ្ងៃ កាត់មុខសមត្ថកិច្ច ឬមុខស្នាក់ ការរដ្ឋបាល ព្រៃឈើបែបក៏ដោយ ព្រោះកំពុងពាក់ព័ន្ធនឹងការ ទទួលសេវាប្រចាំខែ ក៏ដូចជា ការរាប់ក្បាល់រថយន្តយកប្រាក់ជាប្រចាំផងនោះ ៕ សុខខេមរា