ព័ត៌មានទាន់ហេតុការណ៍៖

កម្មវិធីដាំដើមឈើរបស់ណាហ្គាវើលបេះដូងសប្បុរស បង្កើតឲ្យមាន“បរិស្ថានបៃតង” នៅតាមសាលារៀន

ចែករំលែក៖

រាជធានីភ្នំពេញថ្ងៃទី ០៦កញ្ញា ២០១៦ ៖ នៅថ្ងៃទី ២៧ សីហា ២០១៦ ណាហ្គាវើលបេះដូងសប្បុរស ដឹកនាំដោយ លោក James Ma នាយកផ្នែកទំនាក់ទំនងបុគ្គលិក និងការងារសង្គមរបស់ក្រុមហ៊ុន
ណាហ្គាវើលបានដាំដើមឈើចំនួន ១៥០ ដើមក្នុងបរិវេណវិទ្យាល័យទួលអំពិលស្ថិតក្នុងខណ្ឌដង្កោ។ កម្មវិធីនេះបានផ្តួចផ្តើមបង្កើតឡើងតាំងពីឆ្នាំ ២០១៤ មកម្ល៉េះ។ រហូតមកដល់បច្ចុប្បន្ន ណាហ្គាវើលបេះដូងសប្បុរសបានដាំដើមឈើសរុបបានជាង ២.០០០ ដើមមកហើយ នៅតាមបណ្តាខេត្ត ក៏ដូចជានៅរាជធានីភ្នំពេញ។ គោលបំណងចម្បងនៃកម្មវិធីនេះ គឺដើម្បីបង្កើតការយល់ដឹងស្តីពីបញ្ហាទាក់ទងទៅនឹងបម្រែបម្រួលអាកាសធាតុ និងការបំពុលបរិស្ថាន។ ណាហ្គាវើលបេះដូងសប្បុរស សង្ឃឹមថា ក្មេងៗជំនាន់ក្រោយនឹងកាន់តែស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះបរិស្ថាន។

 

លោក James Ma នាយកផ្នែកទំនាក់ទំនងបុគ្គលិក និងការងារសង្គមណាហ្គាវើល បានមានប្រសាសន៍ថា “តាំងពីការកកើតរបស់ណាហ្គាវើលបេះដូងសប្បុរស យើងសង្ឃឹមថានឹងចូលរួមចំណែកជាវិជ្ជមានដល់ការជួយការពារបរិស្ថានរបស់យើង។ បេសកកម្មការពារបរិស្ថានរបស់យើងនឹងបានសម្រេចលុះត្រាតែមានការចូលរួមខិតខំប្រឹងប្រែងពីអ្នកទាំងអស់គ្នា ហើយយើងបានសម្រេចចិត្តចាប់ផ្តើមបេសកកម្មនេះនៅតាមសាលារៀនតាំងពីពេលចាប់ផ្តើមដំបូងមក។តាមរយៈបេសកកម្មនេះយើងបានចាប់ផ្តើមដាំដើមឈើ ហើយយើងរីករាយដែលឃើញកុមារបាននិងកំពុងយកចិត្តទុកដាក់ថែរក្សាដើមឈើដែលបានដាំជាមួយគ្នា។ពួកគេស្រោចទឹកជារៀងរាល់ថ្ងៃ ហើយយើងសប្បាយចិត្តដែលឃើញដើមឈើទាំងនេះដុះលូតលាស់បានល្អ។រហូតមកដល់បច្ចប្បន្ននេះ អត្រារស់សម្រាប់ដើមឈើដែលយើងបានដាំ គឺមានប្រមាណ៦៥%។នេះគឺជាតួលេខដ៏ល្អមួយ ហើយក៏ជាការលើកទឹកចិត្ដយ៉ាងខ្លាំងផងដែរ។យើងនឹងបន្តដាំដើមឈើជាមួយកុមារកម្ពុជាដោយក្ដីសង្ឃឹមថា “បរិស្ថានបៃតង”នឹងត្រូវបានបង្កើតកាន់តែច្រើនឡើងនៅក្នុងប្រទេសកម្ពុជានាពេលអនាគត”។

លោក កែវ តេង នាយកវិទ្យាល័យទួលអំពិល មានប្រសាសន៍ថា “យើងពិតជារំភើប និងសប្បាយរីករាយយ៉ាងខ្លាំងដែលឃើញបុគ្គលិករបស់ក្រុមហ៊ុនណាហ្គាវើលបានមកទីនេះម្តងទៀត ដើម្បីធ្វើឲ្យបរិស្ថានរបស់សាលាមានភាពស្រស់ស្អាតតាមរយៈការដាំដើមឈើនេះ។ ការឡើងកម្តៅនៅលើភពផែនដីនាពេលបច្ចុប្បន្នគឺកំពុងតែប្រកាសអាសន្នដោយសារតែសកម្មភាពរបស់មនុស្សហើយវាក៏បានធ្វើឲ្យបាត់បង់នូវទីជម្រកទៀតផង។ អ្វីដែលណាហ្គាវើលកំពុងធ្វើគឺមិនត្រឹមតែទាន់ពេលវេលាប៉ុណ្ណោះនោះទេ ថែមទាំងសមស្របបំផុតទៀតផង។ យើងទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការដាំដើមឈើលើកដំបូងរបស់យើងជាមួយណាហ្គាវើលបេះដូងសប្បុរស។ នេះជាលើកទីពីររបស់យើងដែលយើងបានដាំដើមឈើជាមួយពួកគេម្តងទៀត ហើយខ្ញុំជឿថាវានឹងទទួលបានជោគជ័យដូចលើកដំបូងដែរ។ ខ្ញុំត្រូវតែថ្លែងអំណរគុណដល់ណាហ្គាវើលបេះដូងសប្បុរសចំពោះការប្ដេជ្ញាចិត្តរបស់ពួកគេក្នុងការផ្ដល់នូវដើមឈើដល់សាលារបស់យើង។ ខ្ញុំគិតថាក្រុមហ៊ុនឯកជនដទៃទៀតគួរតែយក
ណាហ្គាវើលធ្វើជាគំរូក្នុងការធ្វើអ្វីមួយសម្រាប់មាតាធម្មជាតិរបស់យើង”។

ផា វ៉ាន់ដេតសិស្សវិទ្យាល័យទួលអំពិលបាននិយាយថា“ខ្ញុំសប្បាយរីករាយខ្លាំងណាស់ ហើយសូមអរគុណណាហ្គាវើលដែលបាននាំយកដើមឈើទាំងនេះមកដាំនៅក្នុងសាលារបស់យើង។ សកម្មភាពដាំដើមឈើរបស់ណាហ្គាវើល ធ្វើឲ្យសាលារបស់ខ្ញុំកាន់តែមានពណ៌បៃតង និងកាន់តែមានភាពស្រស់ស្អាត។ សកម្មភាពនេះ គឺល្អខ្លាំងណាស់!កម្មវិធីនេះ បានផ្តល់ឲ្យយើងនូវចំណេះដឹងស្តីពីរបៀបដាំដើមឈើតាមលក្ខណៈបច្ចេកទេសដើម្បីធ្វើឲ្យភាគរយនៃការរស់នៃកូនឈើមានអត្រាខ្ពស់។ ទោះបីជាយើងបានដាំដើមឈើស្ថិតនៅក្រោមកម្តៅថ្ងៃយ៉ាងណាក៏ដោយ ក៏យើងនៅតែមានចិត្តរីករាយខ្លាំងដើម្បីបំពេញកាតព្វកិច្ចរបស់យើងជាពលរដ្ឋនៅលើភពផែនដី និងដើម្បីការពារបរិស្ថានរបស់
យើង។ យើងខ្ញុំសូមសន្យាចំពោះណាហ្គាវើលបេះដួងសប្បុរសថានឹងយកចិត្តទុកដាក់ថែរក្សាដើមឈើទាំងនេះឲ្យបានល្អ” ៕

អំពីណាហ្គាវើល®

ប្រជុំស្រស់ស្រូបអាហារលម្ហែជប់លៀងនិងលេងកម្សាន្តនៅណាហ្គាវើល មណ្ឌលកម្សាន្តគ្មានដែនកំណត់ល្អផ្តាច់គេ!

ស្ថិតនៅតាមដងទន្លេមេគង្គ និងទន្លេសាបដែលមានទេសភាពស្រស់ត្រកាលគួរឲ្យចាប់អារម្មណ៍គឺណាហ្គាវើលដែលជាទីតាំងអត្តសញ្ញាណនៃរាជធានីភ្នំពេញ។ ណាហ្គាវើល មានទីតាំងស្ថិតក្នុងទីតាំងយុទ្ធសាស្ត្រនៅក្នុងរាជធានីភ្នំពេញដែលជាទីក្រុងមានប្រវត្តិសាស្រ្តដ៏សម្បូរបែប។ យោងតាមរឿងព្រេងនិទានឈ្មោះ “ណាហ្គាវើល” នេះជាឈ្មោះដែលយកតាមរឿងព្រេងបុរាណអំពីនាគស្តេចនាគមួយដែលមានក្បាលចំនួន៧។ស្តេចនាគនេះ ត្រូវបានគេជឿថារស់នៅក្នុងទន្លេនេះដើម្បីការពារច្រកចូលមកកាន់រាជធានីភ្នំពេញ។យោងតាមរឿងតំណាលគេអាចមើលឃើញស្តេចនាគនេះបង្ហាញខ្លួនខណៈពេលដែលមានឥន្ទធនូប៉ុណ្ណោះ។ដូចនេះបានជាទិដ្ឋភាពនេះ ត្រូវបានគេចាត់ទុកថាជាទិដ្ឋភាពដ៏មានឫទ្ធិអស្ចារ្យមួយ។ប្រដូចទៅនឹងថូមាសនៅចុងនៃឥន្ទធនូណាហ្គាវើលត្រូវបានប្រៀបប្រដូចទៅនឹងនិមិត្តសញ្ញានៃការចាប់ផ្តើមថ្មី និងភាពសម្បូររុងរឿង។

ណាហ្គាវើលបានទាក់ទាញនូវទេសចរជាច្រើនរួមមានទាំងទេសចរស្វែងរកការសម្រាកលម្ហែ ទេសចរផ្សងព្រេង និងទេសចរស្វែងរកការកម្សាន្តសម្បាយជាដើម។ ណាហ្គាវើលភ្នំពេញជាសណ្ឋាគារនិងមណ្ឌលកម្សាន្តចម្រុះដំបូងគេនិងល្អបំផុតនៅព្រះរាជាណាចក្រកម្ពុជាដែលកំពុងតែអភិវឌ្ឍយ៉ាងលឿនហើយណាហ្គាវើលភ្នំពេញមានម្ចាស់ជាក្រុមហ៊ុនណាហ្គាខបដែលបានចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនហុងកុង។ ណាហ្គាវើល មានទំហំផ្ទៃដីសរុបជាង ១ លានហ្វីតការ៉េដែលមានបន្ទប់ប្រភេទស្វីត និងដឺលុចជាង៧០០ បន្ទប់មណ្ឌលស្ប៉ាដ៏ធំទូលាយប្រកបដោយផាសុកភាពហាងលក់ទំនិញភោជនីយដ្ឋាន និងបានីយដ្ឋានចំនួន១៤ សេវាកំសាន្តសម្បូរបែប ព្រមទាំងមានសាលប្រជុំបំពាក់ទៅដោយបរិក្ខារទំនើបៗនិងជាសណ្ឋាគារដែលមានសាលសន្និសីទធំជាងគេក្នុងចំណោមសណ្ឋាគារធំៗក្នុងព្រះរាជាណាចក្រកម្ពុជាដែលអាចទទួលប្រតិភូច្រើនជាង ១.០០០ នាក់។

សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបថត សូមទាក់ទង ៖

សម្រាប់ភាសាអង់គ្លេស

Ms. Samphy Lenain

មុខដំណែង ៖ Senior Executive, Marketing Communications Department

ទូរស័ព្ទ ៖ (+៨៥៥)១៥ ៨៨ ២២ ៣៧

អ៊ីម៉ែល ៖ samphylenain@nagaworld.com

 

សម្រាប់ភាសាខ្មែរ

កញ្ញា ភោគ សូលីនដា

មុខដំណែង ៖Brand Executive, Marketing Communications Department

ទូរស័ព្ទ ៖ (+៨៥៥) ១៥ ៨៨ ៩៩ ០៦

អ៊ីម៉ែល ៖ phouksolinda@nagaworld.com

 

អត្ថបទៈ សដារ៉ា

 

 

P2 P1 P3

 


ចែករំលែក៖