ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទឹកកកសាកកម្លាំងជាមួយរថភ្លើង លទ្ធផលខ្ទេចមុខខ្លួនឯង

ចែករំលែក៖

ខេត្តកំពត៖ រថយន្តដឹកទឹកកកមួយគ្រឿង បានសាកកម្លាំងជាមួយរថភ្លើង បុកពេញមួយទំហឹងបណ្តាលឲ្យខ្ទេចអស់មួយកំណាត់ខាងមុខ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានប្រាប់ថា នៅមុនពេលកើតហេតុ រថយន្តខាងលើបានបើកបុកជាមួយរថភ្លើងបណ្តាលឲ្យខ្ទេចមុខ ស្ថិតនៅចំណុចស្រុកអង្គរជ័យ ខេត្តកំពត ។ ប៉ុន្តែទោះបីយ៉ាងណា ករណីនេះ មិនបណ្តាលឲ្យគ្រោះថ្នាល់ដល់អាយុជីវិតមនុស្សឡើយ ៕

dw


ចែករំលែក៖