ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបជនសង្ស័យចំនួន៩នាក់ករណីជួញដូររក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់

ចែករំលែក៖

ខេត្ត​មណ្ឌលគិរី ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ក្នុងការបង្រ្កាបបទល្មើសគ្រឿងញៀនក្នុងទូទាំងខេត្តមណ្ឌលគិរី កម្លាំងសមត្ថកិច្ចបានចុះធ្វើការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀននៅចំណុចរីស៊ត ឈ្មោះ ក្រវ៉ាន់អ៊ីន ស្ថិតនៅភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

   កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនបានសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ពានមានជ័យ កម្លាំងផែនអន្តោប្រវេសន៍ និងកម្លាំងការិយាល័យអន្តរាគមន៍។ ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបនេះ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ម្សិលមិញនេះ​ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន សម្របសម្រួលនីតិវិធីដោយ លោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី និងមានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី ទៀង សៅរតន៍ ស្នងការរងទទួលផែនអន្តោប្រវេសន៍ លោកអនុប្រធានភូមិចំការតែ។ 

   ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនោះសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន៩នាក់ ក្នុងនោះស្រីចំនួន ២នាក់ ដូចបានរាយឈ្មោះខាងក្រោម៖ 

១-ឈ្មោះ ហ្វាម វ៉ាន់ចូវ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកមូត្រជាលទ្ធផលវិជ្ជមាន(+) ។ 

២-ឈ្មោះ ង្វៀង ជុងហៀវ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាម  បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកមូត្រជាលទ្ធផលវិជ្ជមាន(+)។ 

៣-ឈ្មោះ ជឿង វ៉ាន់ឡឹក ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកមូត្រជាលទ្ធផលវិជ្ជមាន(+)។ 

៤-ឈ្មោះ ចាញ់ វ៉ាន់ដឿង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកមូត្រជាលទ្ធផលវិជ្ជមាន(+)។ 

៥-ឈ្មោះ ប៊ួយ វ៉ាន់ហ្វុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកមូត្រជាលទ្ធផលវិជ្ជមាន(+)។ 

៦-ឈ្មោះ ហ្វាម ហុងអាញ់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកមូត្រជាលទ្ធផលវិជ្ជមាន(+)។ 

៧-ឈ្មោះ ហ្វាម សិន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូតជាលទ្ធផលវិជ្ជមាន(+)។ 

៨-ឈ្មោះ ង្វៀង ធីង៉ុកអាន់ ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិវៀតណាម បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកមូត្រជាលទ្ធផលវិជ្ជមាន(+)។ 

៩-ឈ្មោះ ង្វៀង ធីថាញ់ហាំង ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិវៀតណា បានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកម៉ូតជាលទ្ធផលវិជ្ជមាន(+)។

សម្ភារៈ និងវត្ថុតាងដែលកម្លាំងសមត្ថកិច្ចចាប់យកបានរួមមានដូចខាងក្រោម៖ 

១-ក្រាម ពណ៌ស សង្ស័យជាសារធាតុញៀន (កេតាមីន) ចំនួន០៤កញ្ចប់ធំ

ល្មម ។ 

២-សារធាតុញៀន (ជាគ្រាប់ – បំបែករួច) ពណ៌លឿង ប្រភេទ អិចស្តាស៊ី  ចំនួន០៤ចំណិត ។ 

៣-ទូរសព្ទ័ដៃចំនួន ៧គ្រឿង ( ១ Iphone 16Pro Max ពណ៌មាស ១គ្រឿង, ២ Iphone 15pro Max ពណ៌ប្រផះ ១គ្រឿង , ៣ Iphone 14pro Max ពណ៌ខ្មៅ ១គ្រឿង, ៤ Iphone 13 ពណ៌ទឹកមាស ១គ្រឿង, ៥ Iphone 12 ពណ៌ស ១គ្រឿង, ៦ Iphone X ពណ៌ខ្មៅ ១គ្រឿង, ៧ Iphone 8 Plus ពណ៌ទឹកមាស ១គ្រឿង) ។ 

៤. រថយន្តចំនួន ៣គ្រឿង (១.ម៉ាកមែរសឺដេស ចំនួន ២គ្រឿង ពណ៌ស ១គ្រឿង ពណ៌ខ្មៅ១គ្រឿង ,២.ម៉ាកហ្វដ ពណ៌ស ១គ្រឿង) ។ 

៥-ម៉ូតូ១គ្រឿង ម៉ាក VISION ពណ៌ខ្មៅ 

៦. ជញ្ជីងអេឡិចត្រូនិកសម្រាប់ថ្លឹងថ្នាំញៀន ១គ្រឿង  

៧. បាស ម៉ាក Harman/Kardon ពណ៌ខ្មៅ ១គ្រឿង 

៨. ភ្លើងអំពូលវិល ១គ្រឿង 

៩. លុយដុល្លា ៦០១$ 

១០. លុយដុង ៧.៤០៨.០០០ ដុង 

១១. លុយរៀល ១៩.៥០០៛ 

១២.ថង់វេចខ្ចប់គ្រឿងញៀនមួយចំនួន។  

បច្ចប្បន្នជនសង្ស័ខាងលើ ត្រូវកម្លាំងសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៅថ្ងៃទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០២៥នេះ​ បានកសាងសំណុំរឿងទៅតុលាការ ដេីម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

ដោយ៖ អរុណរះ


ចែករំលែក៖