ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីបើកធ្លាក់ទឹកប្រឡាយលង់ស្លាប់មនុស្ស៣នាក់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ បុរស៣នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ខណៈដែលបើករថយន្តកាមរីមួយគ្រឿងជ្រុលចង្កូតទៅធ្លាក់ប្រឡាយទឹកបណ្តាលឲ្យលង់ស្លាប់តែមួយប៉ព្រិចភ្នែក កាលពីល្ងាចថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចប្រឡាយទឹក តាមបណ្តោយផ្លូវជាតិលេខ៥ មុខមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ។

ប្រភពព័ត៌មានពីមន្រ្តីចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តCamry ឆ្លាមមួយគ្រឿង បានបើកពីជើងទៅត្បូង។ លុះបើកមកដល់ចំណុចកើតហេតុ រថយន្តនេះបានឡើងជែងជាមួយរថយន្តមួយផ្សេងទៀតក្នុងស្ថានភាពគ្រោះថ្នាក់ហើយ ក៏រេចង្កូតធ្លាក់ផ្លូវចូលទៅក្នុងទឹកប្រឡាយ បណ្តាលឲ្យលិចរថយន្ត ហើយអ្នកដំណើរក្នុងរថយន្តទាំង៣នាក់ឈ្លក់ទឹកស្លាប់គួរឲ្យអាណោចអាធ័មជាទីបំផុត ។

បន្ទាប់មក ប្រជាពលរដ្ឋនៅក្បែរនោះ បាននាំគ្នាទៅជួយអន្តរាគមន៍ដែរ តែដោយសារប្រើពេលយូរពេក ទើបមិនអាចសង្គ្រោះបាន ៕ ថាច់ យ៉ាត

2 1 3

សូមអានបន្ត ៖ ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ ថ្ងៃទី០៥ កញ្ញា ២០១៦ របស់ក្រសួងធនធានទឹក និងឧតុនិយម
សូមអានបន្ត ៖ ព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ ថ្ងៃទី០៥ កញ្ញា ២០១៦ របស់ក្រសួងធនធានទឹក និងឧតុនិយម


ចែករំលែក៖