ភ្នំពេញ៖ ប្រជាពលរដ្ឋបាននាំគ្នាធ្វើទារុណកម្ម វាយដំ ច្រំធាក់បុរសម្នាក់នៅសល់តែដង្ហើមចង្រឹត បន្ទាប់ពីសង្ស័យថា បុរសម្នាក់នោះឡើងទៅលើផ្ទះគេបម្រុងគាស់ចូលលួចទ្រព្យសម្បត្តិ ប៉ុន្តែត្រូវចំថ្ងៃស៊យ ត្រូវគេសួរនាំដឹងរឿងថា មិនមែនជាម្ចាស់ផ្ទះ ក៏ប្រើធម៌ក្តៅតែម្តង ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី៤ ខែកញ្ញាឆ្នាំ២០១៦ ស្ថិតតាមផ្លូវបេតិុងភូមិទ្រា៣ ក្រុម២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតគេឃើញជនសង្ស័យម្នាក់បានឡើងទៅលើផ្ទះជួលជាន់លើ ខណៈម្ចាស់ផ្ទះមិននៅ ដោយជាប់រវល់ទៅលក់បន្លែនៅផ្សារដើមគ ហើយជនសង្ស័យរូបនេះ បានធ្វើសកម្មភាពគាស់ផ្ទះ ហើយមិនទាន់ទាំងបានចូលផង ប្រជាពរដ្ឋស្មានតែម្ចាស់ផ្ទះ ក៏បានសួរនាំ ទើបដឹងថា ជាចោរសោះ ក៏បានចាប់ឲ្យចុះមកក្រោម ជនសង្ស័យនោះបានរត់ ក៏ត្រូវប្រជាពរដ្ឋពទ្ធ័ចាប់វ៉ៃសល់ដង្ហើមចង្រិត រួចប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យចាត់ការបន្ត ៕ ថាច់ យ៉ាត