ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ប៉ុនប៉ងធ្វើអត្តឃាត់លើកទីមួយមិនសម្រេច លើកទីពីរបានសម្រេចដូចបំណង

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ចងកសម្លាប់ខ្លួនលើកទីមួយមិនសម្រេច ដល់លើកទីពីរបានសម្រេចដូចបំណង សង្ស័យមានបញ្ហាជំងឺខួរក្បាល និងវិបត្តិស្នេហា ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ២០និង១០នាទីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចក្រោយសាលាបឋមសិក្សា សាមគ្គី ស្ថិតក្នុងភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ ហម មករា ហៅ គួយ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករលីសែង ស្នាក់នៅភូមិ ឃុំ កើតហេតុខាងលើ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះធ្វើកោសលវិច័យបានសន្និដ្ឋានថា នេះជាករណីធ្វើអត្តឃាតដោយខ្លួនឯងពិតប្រាកដមែន បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារយកទៅដំកល់នៅវត្តតាំងក្រសាងខាងជើង ធ្វើបុណ្យទៅតាម ប្រពៃណី ៕ តុង សីហា

aes (1) aes aes (2)


ចែករំលែក៖