ព័ត៌មានទាន់ហេតុការណ៍៖

តុលាការផ្តន្ទាទោសអ្នកស្រី កែវ សារី ពីរឆ្នាំនិង លោក ពេជ្រ ព្រហ្មមុនី ៥ឆ្នាំ

ចែករំលែក៖

ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោសម្តាយលោក ថោង សារ៉ាត់ គឺ អ្នកស្រី កែវ សារី ដាក់ពន្ធនាគារពីរឆ្នាំ និង ផ្តន្ទាទោសអតីតឧត្ដមសេនីយ៍យោធា និងជាមនុស្សជំនិតបំផុតរបស់លោក អាំង មាលតី អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ គឺ លោក ពេជ្រ ព្រហ្មមុនី រយៈពេល៥ឆ្នាំតែអនុវត្តទោសត្រឹមពីរឆ្នាំប៉ុណ្ណោះ ។

ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក យិន សារឿន សម្រេចបែបនេះកាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ។

លោកចៅក្រម យិន សារឿន ផ្តន្ទាទោសអ្នកស្រី កែវ សារី ក្រោមការចោទប្រកាន់ពីបទ ” ជំនួញឥទ្ធិពលសកម្ម តាមមាត្រា ៦០៦ នៃក្រមព្រហ្មទណ្ឌ និង ផ្តន្ទាទោសលោក ពេជ្រ ព្រហ្មមុនី ពីបទ ” ជំនួញឥទ្ធិពលអកម្ម ” តាមមាត្រា ៥៩៥នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅភោជនីយដ្ឋាន One More ក្នុងខណ្ឌទួលគោក កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៥ ៕ ចេស្តា

 

IMG_4094 IMG_4095
សូមអានបន្ត ៖ បុរសម្នាក់ប៉ុនប៉ងធ្វើអត្តឃាត់លើកទីមួយមិនសម្រេច លើកទីពីរបានសម្រេចដូចបំណង


ចែករំលែក៖