ភ្នំពេញ៖ នៅវេលាមោ៉ង៤ល្ងាចថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦នៅទីតាំងផ្ទេរប្រាក់ វេលុយអុីម៉ាន់នី បង្កប់ល្បែងសីុភ្នាល់បាល់តាមអ៊ីនធើណេតនៅចំណុចផ្ទះលេខ២១ ផ្លូវ៤៣២ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំកាមនរាជធានីភ្នំពេញ។ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌចំការមន ទើបនិងចុះបង្ក្រាប។
បើតាមសម្ដីពី លោក មាំុង សុខលុច នាយការិយាល័យ បានបញ្ជាក់ថា ក្រោមការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ក្នុងការចុះបង្ក្រាបទីតាំងផ្ទេរប្រាក់ វេលុយអុីម៉ាន់នី បង្កប់ល្បែងសីុភ្នាល់បាល់តាមអ៊ីនធើណេតនេះត្រូវបានកម្លាំងរបស់លោកបង្ក្រាបហើយបានឃាត់ខ្លួនមនុស្ស ១២នាក់ ក្នុងនោះមេការ ២នាក់ ប្រុសម្នាក់និង ស្រីម្នាក់ និងអ្នកលេង១០នាក់ បានដកហូតលុយជាង ១៦៤០ដុល្លារ និងយកហូតកុំព្យូទ័រចំនួន ១គ្រឿងរួមនិងម៉ូតូ១០គ្រឿងផងដែល។
បច្ចុប្បន្នមនុស្សទាំង១២នាក់ និងវត្ថុតាង ត្រូវបានយកទៅសួរនាំនៅការិយាល័យកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ ស រស្មី