ភ្នំពេញ៖ តារាសម្តែងជើងចាស់អ្នកនាង ចន ច័ន្ទលក្ខិណាបានចេញដំណើរពីកម្ពុជាទៅកាន់ប្រទេសថៃជាមួយនឹងផលិតករ និងសិល្បករមួយចំនួន ប្រយោជន៍ចេញទៅផ្សព្វផ្សាយខ្សែភាពយន្តខ្មែរដែលនឹងចាក់បញ្ចាំងនៅប្រទេសថៃ។ អ្វីដែលភ្ញាក់ផ្អើលនិងកោតសរសើរគឺនាងបានបង្ហាញនូវសម្លៀកបំពាក់ដែលឆ្នៃពីក្រមាខ្មែរឡើងលើឆាកក្នុងបទសម្ភាសន៍ជាមួយនឹងស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៧របស់ថៃ។
តារាសម្តែងអ្នកនាង ចន ច័ន្ទលក្ខិណា កញ្ញា តូតា លោក ញ៉ែមសុគន្ធលោក យ៉ែមសំអូននាយក្រូចនិងតារាសម្តែងមួយចំនួនទៀតបានចាកចេញពីកម្ពុជាជាមួយនឹងផលិតករនៃផលិតកម្ម Angkor Picture កាលពីថ្ងៃទី៤ខែកញ្ញា ឆ្នាំ២០១៦នេះដើមផ្សព្វផ្សាយ និងសម្ពោធខ្សែភាពយន្តខ្នាតធំរបស់ខ្មែរគឺរឿង”ចន្ទ្រា” នៅព្រះរាជាណាចក្រថៃ។ វត្តមានបង្ហាញក្នុងបទសម្ភាសន៍ពិសេស តារាសម្តែងចន ច័ន្ទលក្ខិណាបានគ្រងសម្លៀកបំពាក់ជារ៉ូបដែលច្នៃដោយផាមួង និងក្រមាខ្មែរ ដែលធ្វើឲ្យអ្នកទស្សនាមានការចាប់អារម្មណ៍ជាខ្លាំង ហើយវាបានឆ្លុះបញ្ចាំងពីអត្តសញ្ញាណនៃការច្នៃសម្លៀកបំពាក់របស់ខ្មែរផងដែរ។ សំលៀកបំពាក់ស្រដៀងគ្នានេះត្រូវបានគេឃើញតារាសម្តែង កញ្ញា មាន សូនីតាតែស្លៀកពាក់ជាញឹក ក្នុងគោលបំណងលើកកម្ពស់តម្លៃក្រមា ដ៏ដូចជាសំលៀកបំពាក់ខ្មែរ ពិសេសបានផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋខ្មែរដែលប្រកបរបរត្បាញហូង ផាមួង និងក្រមាខ្មែរផងដែរ។
ក្រោយបញ្ចប់ការផ្សព្វផ្សាយខ្សែភាពយន្តខ្មែរនៅប្រទេសថៃនេះផងដែរ សិល្បករ និងផលិតករបស់ផលិតកម្មខាងលើគ្រោងនឹងបើកសម្ពោធខ្សែភាពយន្តរឿង”ចន្ទ្រា” នេះជាផ្លូវការនៅក្នុងពេលដ៏ខ្លីខាងមុខនេះ៕ វឌ្ឍនា