ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ខ្លួនជនសង្ស័យជាចោរ និងជនទទួលផលចោរកម្ម៤នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖  កម្លាំងនគរបាល សហការគ្នាស្រាវជ្រាវចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន៤នាក់ ជាប់ពាក់ព័ន្ធនឹងករណីលួច និងទទួលផលចោរកម្ម នៅក្នុងមណ្ឌលកុមារកំព្រាពោធិ៍សាត់ ។

ករណីខាងលើនេះបានអនុវត្តឡើងកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ នៅក្នុងក្រុង-ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីកម្លាំងសមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទាំង០៤នាក់ត្រូវបានឃាត់ចាប់ខ្លួនជាបន្តបន្ទាប់ ទី១ឈ្មោះ អឿន គឹមសំ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិចំការចេកខាងជើង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់(លួច) ។ ទី២ឈ្មោះ ដាំ ផល្លី ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិ សង្កាត់ជាមួយគ្នា(លួច) ។ ទី៣ឈ្មោះ និល វេងហុង ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ (ទទួលផលចោរកម្ម) និងទី៤ឈ្មោះ ហួត វុទ្ធា ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិតាស្ដី ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់(ទទួលផលចោរកម្ម)។

ប្រភពបន្តថា ការឃាត់ចាប់ខ្លួន ពួកគេខាងលើនេះ បន្ទាប់ពីពួកគេធ្វើសកម្មភាពលួចសម្ភារ (កុំព្យូរទ័រ, កាមេរ៉ា, និងឯកសារផ្សេងៗ) ជនជាតិបរទេស(បារាំង) ឈ្មោះ ម៉ារី ចុះកម្មសិក្សានូវមណ្ឌលកុមារកព្រារខេត្តពោធិ៍សាត់ នៅក្នុងចន្លោះម៉ោង១២ទៅម៉ោង០៣ទៀបភ្លឺ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ កន្លងមកនេះ ។

ប្រភពដដែលបន្តទៀតថា ចំពោះសង្ស័យទាំង៤នាក់ កំពុងបំពេញសំណុំបែបបទពាក់ព័ន្ធនៅការិយាល័យជំនាញនៃស្នងការនគរបាល ដើម្បីបញ្ជូនខ្លួនពួកគេទៅសាលាដំបូងចាត់ការបន្ត៕  បឹុម  ពិន

 

 

turs (2) turs (1) turs turs (3)


ចែករំលែក៖