ខេត្តត្បូងឃ្មុំ ៖ កម្លាំងអធិការដ្ឋាននគរ ស្រុកពញាក្រែក និងកម្លាំងជំនាញការិយា ល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំបាន សហការគ្នាស្រាវជ្រាវរកអត្តសញ្ញាណជន សង្ស័យម្នាក់ដែលបានធ្វើសកម្មភាពរឹតក សម្លាប់នារីរងគ្រោះម្នាក់ក្នុងបន្ទប់ផ្ទះសំណាក់ ស្ថិតក្នុងភូមិពើក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ ២០១៦។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបាន ឲ្យដឹងថា នៅយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០១៦ េគឃើញមានបុរសស្រ្តី២នាក់បាននាំគ្នាមកជួលបន្ទប់ផ្ទះសំណាក់លេខ៦ ដោយតម្លៃ១យប់១ម៉ឺនរៀល ។ លុះព្រឹក ឡើងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦ ម្ចាស់ផ្ទះ សំណាក់មើលបន្ទប់ក៏ឃើញហេតុការណ៍គួរឲ្យតក់ស្លុតតែម្តង ។
អ្នកស្រី ពៅ ស្រីនាង ហៅមាន អាយុ ៣៧ឆ្នាំ ជាម្ចាស់ផ្ទះសំណាក់កើតហេតុ បានឲ្យដឹងថា ពេលអ្នកស្រីដើរមកដល់ មុខបន្ទប់លេខ៦ ក៏បានឃើញស្រ្តីម្នាក់ដេក ស្លាប់ដោយកាយអាក្រាត ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹង ថា ស្រ្តីរងគ្រោះមានឈ្មោះ សែម សុខុម អាយុ២៥ឆ្នាំ មានទីលំនៅភូមិស្រែទៀក ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ត្រូវជនមិន ស្គាល់មុខសម្លាប់ដោយយកនំប៉ាវញាត់ មាត់ និងមានស្នាមរឹតកទៀតផង ។
ក្រោយពីបង្កើតគណៈកម្មការត្រួត ពិនិត្យសពរួចមកសមត្ថកិច្ចបានយកសព មកតម្កល់នៅវត្តជិតកន្លែងកើេតហេតុ និង ស្រាវជ្រាវរកសាច់ញាតិមកទទួលយកទៅ ធ្វើបុណ្យ ។
ប្រភពពីប្រជាពលរដ្ឋដែលធ្លាប់ស្គាល់ នារីរងគ្រោះបានឲ្យដឹងថា នារីរងគ្រោះ សែម សុខុម មានជីវភាពក្រីក្រ ហើយម្តាយ របស់នាងជំពាក់បំណុលធនាគារទៀតផង។ ព្រោះតែបំណុលនេះហើយបានធ្វើឲ្យនារី រងគ្រោះសុខចិត្តចាកចេញពីផ្ទះរសាត់ អណ្តែតមករកលុយដើម្បីជួយក្រុមគ្រួសារ ដែលមានម្តាយជាប់បំណុលធនាគារ។
គេពុំទាន់ដឹងថា តើនារីរងគ្រោះសែម សុខុម មានមុខរបរអ្វី ហើយស្នាក់នៅកន្លែង ណាពិតប្រាកដនោះទេទើបមានទំនាក់ទំនងជាមួយជនសង្ស័យនាំមកផ្ទះសំណាក់ ហើយ រឹតកសម្លាប់ទាំងកាយអាក្រាតបែបនេះ?
លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នង ការនគរបាលខេត្តត្បូងឃ្មុំបានចាត់កម្លាំង ជំនាញព្រហ្មទណ្ឌចុះស្រាវជ្រាវវែកមុខរក ឃាតកដើម្បីផ្តន្ទាទោសតាមច្បាប់ ។ តែ សមត្ថកិច្ចមិនទាន់បង្ហើបពីអត្តសញ្ញាណ ជនសង្ស័យនៅឡើយទេ រង់ចាំការស៊ើប អង្កេតចប់ និងឈានទៅឃាត់ខ្លួនឃាតក បានសិន ៕ ហេង នរិន្ទ្រ
សូមអានបន្ត ៖ ក្រសួងសាធារណការពិនិត្យករណីរថយន្តដឹកលើសទម្ងន់