ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋាភិបាលជប៉ុនស្នើពលរដ្ឋប្រុងប្រយ័ត្នពីព្យុះ​Namtheunm

ចែករំលែក៖

ព្យុះទីហ្វុង ណាំធឿម Namtheum កំពុងតែវាយប្រហារប្រទេសជប៉ុន បង្កឲ្យមានការហូរច្រោះបាក់ដី នៅជិតទីក្រុងណាហ្គាសាគី ដែលស្ថិតនៅភាគពាយព្យ នៃកោះ Kyushu ប្រទេសជប៉ុន នៅព្រឹកថ្ងៃចន្ទនេះ ជាមួយនឹងសញ្ញាព្រមានថានឹងមានខ្យល់កន្ត្រាក់ខ្លាំងបាក់ដី និងបង្កជាទឹកជំនន់កើតឡើង  ។ទីភ្នាក់ងារអាកាស ធាតុប្រចាំតំបន់នេះបានបញ្ជាក់យ៉ាងដូច្នេះ  ។

មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុជប៉ុនបានឲ្យដឹងថា ព្យុះ Namtheunm វាយប្រហារ នៅជិតទីក្រុង Nagasaki នៅវេលាម៉ោង១ព្រឹកមិញ ម៉ោងក្នុងតំបន់ ហើយខ្យល់ព្យុះនេះបាន បោកបក់ឆ្ពោះទៅត្រង់ទៅកាន់តំបន់ភាគខាងជើង ដែលមានល្បឿនយឺត១៥គីឡូម៉ែត្រក្នុង១ម៉ោង ។

JMA បានបញ្ជាក់ថា Namtheumបានវាយប្រហារមកលើដែនដីភាគកណ្តាលដែលបង្កនូវផលប៉ះពាល់ ផ្ទៃដីប្រមាណ១.០០២ហិកតាដោយល្បឿនរបស់ព្យុះនេះមានចន្លោះពី៦៤ និង៧២ម៉ែត្រក្នុង១ម៉ោងនៅជិតមជ្ឈមណ្ឌលតែម្តងនិងមានរយៈចម្ងាយប្រមាណ៧០គីឡូម៉ែត្រពីផ្នែកកណ្តាលនៃព្យុះ ៕ ម៉ែវ សាធី

1472645395465583900


ចែករំលែក៖