ព័ត៌មានទាន់ហេតុការណ៍៖

លោកប្រធានប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិអូរយ៉ាដាវត្រូវបានថ្នាក់លើដក តំណែង

ចែករំលែក៖

ខេត្តរតនគិរី ៖ តាមសេចក្តីសម្រេច របស់ក្រសួងមហាផ្ទៃលោកវរសេនីយ៍ឯក ឡុង រុក្ខា អត្តលេខ០៧១៣៧ ត្រូវបានផ្ទេរ ភារកិច្ច និងតែងតាំងមុខតំណែងពីនាយប៉ុស្តិ៍ នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវទៅជានាយការិយាល័យនីតិកម្មនៃ នាយកដ្ឋានរដ្ឋបាលសរុប ហើយត្រូវប្តូរ លោកវរសេនីយ៍ទោ អុី ចំរើន អត្តលេខ ៥៨៥៩១ពីនាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងប្លុងឲ្យមកបម្រើការងារជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវវិញ ។

ការផ្ទេរតំណែងខាងលើនេះត្រូវបាន មន្ត្រីនគរបាលអន្តោប្រវេសន៍ម្នាក់សូមមិនបញ្ចេញឈ្មោះដែលប្រចាំការនៅច្រកទ្វារអន្តរជាតិមួយនេះបង្ហើបឲ្យដឹងថា កន្លង មកការដឹកនាំរបស់លោក ឡុង រុក្ខា គឺមាន ការនិយមបក្ខពួកដោយកន្លែងណាបាន លុយគាត់ប្រើមនុស្សជំនិតៗរបស់គាត់ ។
មន្ត្រីដដែលបន្តថា មនុស្សជំនិតរបស់ លោក ឡុង រុក្ខា នេះមានឈ្មោះសន ហើយ កន្លែងគ្រប់គ្រងដែនសមត្ថកិច្ចច្រកទ្វារអន្តរជាតិអូរយ៉ាដាវមានប្រមាណ៥គីឡូម៉ែត្រ បួនជ្រុងគាត់កាងទាំងអស់ ។

មន្ត្រីដដែលបន្ថែមទៀតថា ខាងណា មានចំណូលគឺប្រើលោកសនដែលជាជំនិតផ្ទាល់របស់លោកឲ្យទៅដើរប្រមូលលុយ តែបើចំណុចណាគ្មានចំណូលវិញប្រើកម្លាំង ដើរល្បាត។

តាមប្រភពផ្សេងទៀតបានបង្ហើបឲ្យ ដឹងដែរថា ការផ្តាស់ប្តូរតំណែងលោកវរសេនីយ៍ឯក ឡុង រុក្ខា នេះមានមន្ត្រីនគរបាលអន្តោប្រវេសន៍ ជាច្រើននាក់ប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិអូរយ៉ាដាវនាំគ្នាត្រៀមរៀបចំពិធីជប់លៀងដើម្បីសម្តែងការសប្បាយចិត្តនិងបញ្ឈឺពីការដឹកនាំរបស់គាត់នាពេលកន្លងមក ។

ទាក់ទិននឹងព័ត៌មានខាងលើនេះនគរ វត្តមិនអាចសុំការបំភ្លឺពីលោក ឡុង រុក្ខា បាន ទេកាលពីព្រឹកថ្ងៃទី៤ ខែកញ្ញ ឆ្នាំ២០១៦ ថា តើមានព័ត៌មានដូចគេលួចបង្ហើបដែរឬទេ? ៕ វុទ្ធ ឦសាន

 

rs (1) rs (2)

 


ចែករំលែក៖