ព័ត៌មានទាន់ហេតុការណ៍៖

ពូទីនពិភាក្សាពីតម្លៃប្រេងជាមួយព្រះរាជបុត្រអារ៉ាប៊ីសាអ៊ូឌីតបន្ទាប់ពីកិច្ចប្រជុំG20

ចែករំលែក៖

ប្រធានាធិបតីពូទីនបង្ហាញក្តីសង្ឃឹមចង់ឲ្យរុស្ស៊ីនិង OPEC ទទួលបានកិច្ចព្រម ព្រៀងធ្វើឲ្យតម្លៃប្រេងប្រសើរឡើងវិញ ។

បន្ទាប់ពីកិច្ចប្រជុំនៅហានចូវ ប្រទេសចិនប្រធានាធិបតីពូទីនបានជួបពិភាក្សាទ្វេភាគីជាមួយព្រះរាជបុត្រ Mohamad Bin Salman ស្តីពីបញ្ហាផ្សេងៗពិសេសគឺតម្លៃប្រេងតែម្តង ។ ភាគីរុស្ស៊ីចង់ឲ្យមានតម្លៃប្រេងប្រសើរជាងនេះដើម្បីជួយដល់សេដ្ឋកិច្ចរបស់ខ្លួនដែលកំពុងតែធ្លាក់ចុះដោយសារតែការដាក់ទណ្ឌកម្មរបស់លោកខាងលិច ។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបពិភាក្សាព្រះរាជបុទ្រ Mohamad Bin Salman បញ្ជាក់ថា ទីផ្សារប្រេងលើពិភពលោកមិនអាចមានលំនឹង ឡើយ ប្រសិនបើគ្មានកិច្ចសហប្រតិបត្តិការរបស់ប្រទេស OPEC និងរុស្ស៊ីក៏ដូចជាមួយ ប្រទេសដទៃទៀតដែលមានធនធានប្រេង ។

ព្រះអង្គបញ្ជាក់ទៀតថា តម្លៃប្រេងលើពិភពលោកនឹងឡើងថ្លៃវិញប្រសិនបើ ប្រទេសផលិតប្រេងកាត់បន្ថយការផលិត នោះក៏ដូចជារក្សាការផលិតដូចដើម ។ បច្ចុប្បន្នប្រទេសរុស្ស៊ីនិងអារ៉ាប៊ីសាអ៊ូឌីតជាប្រទេសនាំប្រេងទៅកាន់ទីផ្សារអន្តរជាតិច្រើនបំផុតលើពិភពលោក ។

កន្លងមកតម្លៃប្រេងធ្លាក់ចុះនិងការដាក់ទណ្ឌកម្មរុស្ស៊ីបានធ្វើឲ្យប្រទេសនេះខាតបង់ទឹកប្រាក់រាប់រយពាន់លានដុល្លារ ។ អ្វីដែលធ្វើឲ្យតម្លៃប្រេងមិនអាចឡើងថ្លៃបាននាពេលនេះគឺអីុរ៉ង់បង្កើតការផលិតនាំចេញទៅក្រៅប្រទេស ក្រោយពេលដែលអីុរ៉ង់រួចផុតពីទណ្ឌកម្ម៕ ម៉ែវ សាធី

 

1044954553


ចែករំលែក៖