ខេត្តកំពង់ស្ពឺ ៖ ក្មេងស្រី គង់ សុខណេង សារភាពថា ដោយសារតែជំពាក់លុយគេ ២០០ដុល្លារ ថ្លៃទិញគ្រឿងក្រអូប ហើយគ្មានលុយសងគេ ទើបនាងខ្ញុំប្រឌិតរឿង ដើម្បីបានប្រាក់សងគេ។
ក្រោយពីកំលាំងជំនាញផែនការងារសន្ដិសុខនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺទម្លាយការពិតនោះ គឺឃើញក្មេងស្រីបង្ករ ដែលប្រើគណនីហ្វេសបុក ឈ្មោះ Dxa Ly NxeNg បានបង្ហោះសារសូមទោស និងសារភាពកំហុសចំពោះអ្វីដែលខ្លួនបានធ្វើ
នាងខ្ញុំឈ្មោះ គង់ សុខណេង អាយុ ១៧ឆ្នាំ រស់នៅភូមិថ្មី ឃុំតំាងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៥:៣០នាទីព្រឹក នាងខ្ញុំបានជិះម៉ូតូចេញពីផ្ទះ និងងប្រឌិតរឿងកុហក បងប្អូន ម្តាយ ពូ មីង ថា មានគេចាប់ជំរិតយកលុយនាងខ្ញុំយកទៅចងឃុំខ្លួននៅក្នុងព្រៃមិនស្គាល់ទីតាំង ប៉ុន្តែវាមិនមែនការពិតនោះទេ ដោយសារតែខ្ញុំជំពាក់លុយគេ ២០០ដុល្លារ ថ្លៃទិញគ្រឿងក្រអូប ហើយគ្មានលុយសងគេ ទើបនាងខ្ញុំប្រឌិតរឿង ដើម្បីបានប្រាក់សងគេ នាងខ្ញុំសូមទោសជាសាធារណៈដែលនាងខ្ញុំបានប្រព្រឹត្តអំពើបែបនេះ នាងខ្ញុំសូមសន្យាថា នឹងឈប់ប្រព្រឹត្តជាលើក ទី២ទៀតហើយ ព្រោះជាអំពើប៉ះពាល់ដល់សន្តិសុខសង្គមជាតិ។សូមបងប្អូនអ្នកលេងបណ្តាសង្គមហ្វេសប៊ុកទាំងអស់កុំយកតម្រាប់តាមនាងខ្ញុំ សូមអរគុណ !៕

ដោយ ៖ សិលា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច