ព័ត៌មានទាន់ហេតុការណ៍៖

ឱកាសចិន ចែករំលែកជាមួយពិភពលោក! វេទិកាសន្ទនាពិភពលោក “ ប្រទេសចិនក្នុងរដូវផ្ការីក ” បានធ្វើសកម្មភាពពិសេសនៅក្រុងChicago អាមេរិក

ចែករំលែក៖

អន្តរជាតិ ៖ នាយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី១០ ខែមីនា តាមម៉ោងក្នុងតំបន់   វេទិកាសន្ទនាពិភពលោក “ ប្រទេសចិនក្នុងរដូវផ្ការីក ” ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើសកម្មភាពពិសេសនៅក្រុងChicago អាមេរិក។ លោក Shen Haixiong  អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងលោក Xie Feng ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាមេរិកបានថ្លែងកថាតាមប្រព័ន្ធវីដេអូ។ ភ្ញៀវកិត្តិយសអាមេរិកនិងចិនប្រហែលមួយរយនាក់បានចូលរួមវេទិការនេះ ដើម្បីផ្លាស់ប្តូរមតិយ៉ាងស៊ីជម្រៅអំពីប្រធានបទដូចជា ឱកាសដែលការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់របស់ចិនបាននាំមកដល់ពិភពលោក, ការច្នៃប្រឌិតថ្មីបច្ចេកវិទ្យា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាដើម។

    គេហទំព័រ «CCFR China state-controlled media » លោក Shen Haixiong បានលើកឡើងថា ក្នុងមហាសន្និបាតសភាទាំងពីរនៃប្រទេសចិនឆ្នាំនេះ លោកប្រធានរដ្ឋចិន Xi Jinping  បានបញ្ជាក់ថាចិននឹងបន្តបើកទូលាយថែមទៀត។ គោលដៅកំណើនសេដ្ឋកិច្ចចិនដែលមានចំនួនប្រហែល៥%  បានទាក់ទាញចំណាប់អារម្មណ៍របស់ពិភពលោកជាថ្មីម្តងទៀត។  អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនមានឆន្ទៈប្រើភាពមានប្រៀបកម្រិតឈានមុខអន្តរជាតិនៃការផ្សព្វផ្សាយដោយរួមបញ្ចូលគ្នានិងការច្នៃប្រឌិតថ្មីខាងបច្ចេកវិទ្យា ដើម្បីចែករំលែកឱកាសរីកចម្រើននៃការធ្វើទំនើបកម្មតាមបែបផែនចិនជាមួយមិត្តភក្តិពិភពលោក។

 គេហទំព័រ «CCFR China state-controlled media » សកម្មភាពវេទិការសន្ទនាពិភពលោក “ ប្រទេសចិនក្នុងរដូវផ្ការីក ” នឹងបន្តប្រារព្ធធ្វើនៅតំបន់ជាច្រើនទៀតដូចជាទ្វីបអឺរ៉ុប អាហ្វ្រិក មជ្ឈិមបូព៌ា អាមេរិកឡាទីន និងអាស៊ីជាដើម៕

ដោយ ៖ សិលា


ចែករំលែក៖