ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់អះអាងថា លោក ណោ ស៊ុនឌី រតនៈ ជាពេទ្យយោធា បានប្រេីហិង្សាលេី បង្កឱ្យមានរបួសពេញផ្ទៃមុខ និង រាងកាយ និងបង្ខំឱ្យនាងប្រេីប្រាស់សារធាតុញៀនផងដែរ

ចែករំលែក៖

ភ្នំពេញ ៖ ចំពោះព័ត៌មានដែល ស្ត្រីម្នាក់អះអាងថា លោក ណោ ស៊ុនឌី រតនៈ ជាពេទ្យយោធា បានប្រេីហិង្សាលេីបង្កឱ្យ មាន របួសពេញផ្ទៃមុខ និង រាងកាយ និងបង្ខំ អោយ នាង ប្រេីប្រាស់សារធាតុញៀនផងដែរនោះ ត្រូវបានគេបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមព្រោងព្រាត គ្រាន់តែមិនបញ្ជាក់ថាតើជាស្វាមី ឬគូកំណាន់ចិត្ត ប៉ុន្តែបើជាការពិត អំពើនេះជាបទល្មើសព្រហ្មទណ្ឌ ។ 

សូមបញ្ជាក់ថា ៖ ស្ត្រី ម្នាក់ ឈ្មោះ ជា ចន្ធូ អាយុ ៣២ ឆ្នាំ បាន អះអាង ថា ខ្លួនកំពុងរងគ្រោះ ដោយបុរសម្នាក់ ឈ្មោះ ណោ ស៊ុនឌី រតនៈ មុខរបរ ពេទ្យយោធា បានប្រេីហិង្សាលេី បង្កអោយមាន របួសពេញផ្ទៃមុខ និង រាងកាយ។  ក្រៅពីប្រេីហិង្សា បុរសរូបនេះ បានបង្ខំអោយនាង ប្រេីប្រាស់ សារធាតុញៀនផងដែរ។  

ជុំវិញបញ្ហានេះ បេីនាង ពិតជារងគ្រោះមែន គួរតែប្ដឹងទៅ សមត្ថកិច្ច ឬ អយ្យការ អមសាលាដំបូងរាជធានី ខេត្ត ដេីម្បី ចាត់ការតាមផ្លូវច្បាប់ ។ ជាពិសេសមន្ត្រីនគរបាលយុត្តិធម៌អាចបើកការស៊ើបអង្កេតស្រាវជ្រាវ ដោយឯកឯង ឬមានការស្នើសុំពីតំណាងអយ្យការ ពិនិត្យក្នុងរឿងនេះ ដើម្បីលុបបំបាត់និទណ្ឌភាព នៃបទល្មើសដែលកើតមាននៅក្នុងសង្គម ៕ 

ដោយ ៖ សិលា


ចែករំលែក៖