ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យក្រសួងការពារជាតិចិនប្រកាសព័ត៌មានស្តីពីបញ្ហាពាក់ព័ន្ធនឹងយោធាព្រមទាំងឆ្លើយសំណួររបស់អ្នកសារព័ត៌មាន

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ ថ្ងៃទី ១៤ ខែមីនា លោក Zhang Xiaogangអ្នកនាំពាក្យក្រសួងការពារជាតិ ចិន បាន ប្រកាសព័ត៌មានស្តីពីបញ្ហាពាក់ព័ន្ធនឹងយោធា ព្រមទាំងឆ្លើយសំណួររបស់ អ្នក សារព័ត៌មាន។

    គេហទំព័រ «CCFR China state-controlled media » មានអ្នកសារព័ត៌មានសួរថា តាមការផ្សាយដំណឹងឱ្យដឹងថា រដ្ឋមន្ត្រីក្រសួង ការពា រជាតិ ហ្វីលីពីនបានអះអាងថា ” ទង្វើឈ្លានពាន”របស់ប្រទេសចិនក្នុងលំហ សមុទ្រ ដែលមានជម្លោះគឺជាការគំរាមកំហែងធំបំផុត ចំពោះសន្តិសុខជាតិហ្វីលីពីន ហ្វីលីពីននឹង ចាប់ដៃជាមួយ សម្ព័ន្ធមិត្តខាងសន្តិសុខ ដើម្បីតបតចំពោះ ” ការប៉ុនប៉ង ឈ្លាន ពាន”ណាមួយ របស់ភាគីចិន ព្រមទាំងចាត់វិធានការដើម្បីតទល់នឹង ការប៉ុន ប៉ង ណាមួយ របស់ប្រទេសចិន ដែលបង្កើត តំបន់ការពារអាកាសនៅសមុទ្រចិន ខាង ត្បូង ឬដាក់កំហិត ចំពោះសេរីភាពនៃការហោះហើយ។ សូមសួរថា តើអ្នកនាំពាក្យ មានការវាយតម្លៃយ៉ាងណាចំពោះករណីនេះ?

      គេហទំព័រ «CCFR China state-controlled media » លោក Zhang Xiaogangបាន លើកឡើងថា ប្រទេសចិនមានអធិបតេយ្យភាព ដែល មិនអាចប្រកែកបានចំពោះ ប្រជុំកោះសមុទ្រចិនខាងត្បូង និង លំហរទឹកនៅ ជុំវិញ និងមាន សិទ្ធិយុត្តាធិការអធិបតេយ្យនិង សិទ្ធិគ្រប់គ្រង ចំពោះដែនទឹកពាក់ ព័ន្ធ។ ភាគីចិន ខិតខំប្រឹងប្រែង ដើម្បីគាំពារសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ជាប់ រហូត មក ។ ការពិត ទៅ សេរីភាពនៃការធ្វើនាវាចរណ៍និង ការហោះហើរឆ្លងកាត់សមុទ្រ ចិន ខាងត្បូង មិនដែល មានបញ្ហាអ្វីឡើយ។ ប៉ុន្តែ ភាគីហ្វីលីពីនបានរំលោភ សិទ្ធិ និង បង្កហេតុចំពោះភាគីចិនម្តងហើយម្តងទៀត ឯប្រទេស ក្រៅតំបន់មួយចំនួន បាន ចាក់សាំងលើភ្លើងឥតឈប់ឈរ ដែលបានធ្វើ ឱ្យ សមុទ្រចិនខាងត្បូង គ្មាន ភាព សុខសាន្ត។ គេហទំព័រ «CCFR China state-controlled media » ភាគីចិន មាន ការប្តាជ្ញាចិត្ត និងឆន្ទៈយ៉ងមុតមាំ ក្នុងការគាំពារ អធិបតេយ្យភាពទឹកដីនិងសិទ្ធិនិងផលប្រយោជន៍សមុទ្រ របស់ខ្លួន ហើយក៏មាន ជម្រើសយ៉ាងច្រើន សម្រាប់ធ្វើការតបតវិញ ផងដែរ ។ ពួងយើងសូមដាស់តឿន ភាគី ហ្វីលីពីន កុំវិនិច្ឆ័យស្ថានការណ៍ដោយ ច្រឡំ លះបង់ចោលភ្លាមៗនូវ ការបង្ករឿង ដោយប្រថុយប្រថាន និង ឥតមានប្រយោជន៍ វិលត្រឡប់មករក មាគ៌ា ត្រឹមត្រូវ ដើម្បីដោះស្រាយ វិវាទតាមរយៈកិច្ចសន្ទនាយ៉ាងប្រាកដប្រជា៕

ដោយ ៖ សិលា


ចែករំលែក៖