ព័ត៌មានទាន់ហេតុការណ៍៖

បុរស​ម្នាក់​បានយកកាំបិត​​ចាក់​​មិត្តភក្តិបណ្តាល​ឲ្យ​រងរបួស​ ហេីយយ​កទូរស័ព្ទ​របស់​ជន​រងគ្រោះ​គេច​ខ្លួន​បាត់​

ចែករំលែក៖

ភ្នំពេញ៖ បុរស​ម្នាក់​ត្រូវ​បាន​បុរស​ម្នាក់​ទៀត​ជាអ្នក​ស្គាល់​គ្នា​បានធ្វើ​សកម្មភាព​យក​កាំបិត​មក​ចាក់​បណ្តាល​ឱ្យរងរបួស​ធ្ងន់ ហើយ​បុរស​ជា​ជន​ដៃ​ដល់​បាន​យក​ទូរស័ព្ទ២គ្រឿង​និង​កាបូប​លុយ​របស់​ជនរងគ្រោះ​​ជិះ​ម៉ូតូ​គេច​ចេញ​ទៅ​បាត់​។

​  ហេតុ​ការណ៍​នេះ​បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​ឡេីង​កាលពីម៉ោង៨យប់​ថ្ងៃ​ទី​១៦ខែ​មិនា​ឆ្នាំ​២០២៥​ នៅចំណុច​ផ្ទះ​លេខ​២២Z​ យី​ហោ​ គេណេស​ម៉ាស្សា​ ស្ថិត​នៅតាម​បណ្ដោយ​ផ្លូវ​លេខ៤២០​ សង្កាត់​បឹង​ត្របែក​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​  ។ 

​   សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ​មាន​ឈ្មោះ​  ពៅ​ ​អាយុ​ប្រហែល​៣៦ឆ្នាំ​ មុខរបរ​បុគ្គលិក​ហាង​ម៉ាស្សា​ខាងលើ​ ស្នាក់នៅ​កន្លែង​កេីតហេតុ​  ។ 

​   ចំណែកជនដៃ​ដល់​មិន​បានស្គាល់​អត្តសញ្ញាណ​នោះទេ។ 

​   ប្រភពព័ត៌មាននៅកន្លែង​កើត​ហេតុ​បានអោយ​ដឹង​ថា​ ជនរងគ្រោះ​ហើយ​និងជន​ដៃដល់​គឺគឺជាមិត្តភក្ដិនឹង​គ្នា​ ហើយធ្វើការជាមួយ​គ្នា​ផងដែរ​ តែគ្រាន់​ជន​ដៃដល់​ទេីប​តែ​មក​ធ្វើការ​ប៉ុណ្ណោះ​  ។ 

​   ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ លុះ​មកដល់​ម៉ោង​កេីតហេតុ​ ជនរងគ្រោះ​កំពុង​តែ​សម្រាក​នៅ​ក្នុង​បន្ទប់​ដូច​សព្វដង​ ពេល​នោះ​បុរស​ជា​ជន​ដៃ​ដល់​បាន​កាន់​កាំបិត​ចុង​ស្រួច​ចូល​ទៅ​ក្នុង​បន្ទប់​ជនរងគ្រោះ​ ហើយ​ធ្វើ​សកម្មភាព​ចាក់ជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ ហេីយ​ ជនសង្ស័យ​បានរត់​ចេញ​មកក្រៅ​ដោយយក​ទូរសព្ទ័​របស់​ជនរងគ្រោះ​ចំនួន​២គ្រឿង​និង​កាបូប​លុយ​ ហើយ​បានទាញម៉ូតូ​ជិះ​រត់​គេច​ខ្លួន​តែ​ម្តង​  ។ 

​  ករណី​នេះ​ផងដែរ​ ក៏មាន​បង​ប្អូន​ប្រជាពលរដ្ឋ​រត់​ទៅ​ជួយ​អន្តរាគមន៍​ ឃាត់ខ្លួន​ជន​ដៃដល់​ តែ​ត្រូវ​បាន​ជន​ដៃដល់​គំរាម​រក​ចាក់​ទេីប​មិន​ហ៊ាន​ឃាត់​ ហើយ​ជន​ដៃដល់​ជិះម៉ូតូ​គេច​ចេញ​ទៅ​បាត់​តែម្តង​ ។ 

​   ក្រោយមកមាន​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​ទៅ​ទីតាំង​កេីត​ហេតុ​​បានទាក់​ទង​ហៅ​រថយន្ត​សាមុយ​របស់​មន្ទីរ​ពេទ្យ​រុស្ស៊ី​អោយ​មក​ដឹក​ជនរងគ្រោះ​យក​ទៅ​សង្គ្រោះ​ផងដែរ​  ។ 

​   ពាក់ព័ន្ធ​ករណី​នេះ​ផងដែរ​ សមត្ថកិច្ច​មិន​ទាន់​អាច​បញ្ជាក់​ថា​ ករណីនេះជា​ករណី​ប្លន់​ ឬជា​ករណី​គំនុំ​នោះទេ​ ដោយ​សមត្ថកិច្ច​​កំពុងតែ​​ស្រាវជ្រាវ​តាម​ជំនាញ​ជាបន្ត​ទៀត​ ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖