ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស៧នាក់រងរបួសធ្ងន់ស្រាលនិងលំនៅឋានពលរដ្ឋជាច្រើនដួលរលំដោយខ្យល់កន្ត្រាក់

ចែករំលែក៖

ខេត្តសៀមរាប៖ មនុស្សប្រុសស្រីចំនួន៧នាក់បានរងរបួសនិងលគនៅឋានពលរដ្ឋជាច្រើនខ្នងបានដួលរួមទាំងដើមឈើជាច្រើនដើមបានបាក់រប៉ាត់រប៉ាយពេញផ្លូវដោយសារមានភ្លៀងកក់ខែលាយលំខ្យល់កន្ត្រាក់នៅវេលាម៉ោង១៦ និង៣០នាទីល្ងាចថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយតាមបណ្តាក្រុង ស្រុកបានឲ្យដឹងថា  នៅវេលាដូចបានបញ្ជាក់ខាងលើ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប មានភ្លៀងធ្លាក់ខ្លាំងលាយឡំ និង ខ្យល់កន្ត្រាក់ បណ្តាលឲ្យបាក់រលំដើមឈើ សង្កត់មនុស្ស និង ម៉ូតូ នៅចំណុចផ្លូវកៅស៊ូចូលទៅប្រាសាទបាគង និង ដួលរលំដើមឈើ តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិឪឡោក ឃុំ បាគង ស្រុកប្រាសាទបាគង បានធ្វើឲ្យប្តីប្រពន្ធពីរនាក់ ត្រូវដើមឈើបាក់សង្កត់ពីលើ បណ្តាលឲ្យរងរបួសធ្ងន់ពីរនាក់ ។ នៅក្នុងហេតុការណ៍នេះដែរ នៅក្រុងសៀមរាបក៏មានរងខ្យល់កន្ត្រាក់ ដោយមានបាក់ រលំដើមឈើ នៅចំណុចខាងត្បូងសណ្ឋាគារសូហ្វីតែល និង ដងស្ទឹង ព្រមទាំងធ្វើឲ្យ ខូចខាតប៉ើងរោងលក់ដូរនៅផ្សាររាត្រីអង្គរឃ្យុងយូ (ផ្លូវ៦០ម៉ែត្រ) និង នៅតំបន់រមណីយដ្ឋានអង្គរ ក៏មានការបាក់រលំ ដើមឈើ កាត់ផ្លូវ និង សង្កត់រោងលក់ដូរផងដែរ ។ នៅភូមិសាស្ត្រ សង្កាត់នគរធំ ក្រុងសៀមរាប ក្នុងករណីគ្រោះធម្មជាតិ ភ្លៀង និង ខ្យល់កន្ត្រាក់បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ និង រលំដើមឈើសង្កត់ មាន៤៤ករណី មានរបើកដំបូលផ្ទះ រលំដើមឈើសង្កត់ផ្ទះ និង បាក់រលំដើមឈើ ព្រមទាំងងាប់គោ ១ក្បាលផងដែរ ។

ចំពោះហេតុការខ្យល់កន្ទ្រាកនេះដែរនៅវេលាម៉ោង ១៦ និង៣០នាទី នាថ្ងៃដដែល នៅក្នុងភូមិសាស្ត្រស្រុក អង្គរធំ លំនៅដ្ឋាន១ខ្នងស្ថិតនៅឃុំជប់តាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប ត្រូវបានខ្យល់កន្ទ្រាកបំផ្លាញទាំងស្រុង ព្រម ទាំងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួនទៀតផង ។ ក្នុងថ្ងៃដដែលនេះដែរ នៅវេលាម៉ោង ១៧.០០នាទី នៅភូមិសាស្ត្រស្រុកពួក ខេត្តសៀមរាប មានចំនួន៧ឃុំ ផ្ទះប្រជាពលរដ្ឋ ៣ខ្នង បានបាក់រលំដល់ដី របើកដំបូល និងសំយ៉ាប ចំនួន ២២១  ដោយខ្យល់កន្ទ្រាកបណ្តាឲ្យខូចខាតទាំងស្រុង និង ខូចម៉ូតូ១គ្រឿង និង របួសស្រាលមនុស្សពីរនាក់ផងដែរ ៕  

តាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប បានឲ្យដឹងថា ករណីខ្យល់កន្ទ្រាកនៅថ្ងៃទី១៦ មីនានេះ មានក្រុង ស្រុកចំនួន៩ស្រុកទទួលរងផលប៉ះពាល់ មានក្រុងរុនតាឯកតេជោសែន ,ស្រុកប្រាសាទបាគង , ស្វាយលើ , អង្គរធំ ,ស្រុកពួក , បន្ទាយស្រី ,សូទ្រនិគម , ជីក្រែង និង ស្រុកអង្គរជុំ ។  ប្រជាពលរដ្ឋរង ផលប៉ះពាល់ ចំនួន ១៨២គ្រួសារ , រលំផ្ទះនិងទ្រេត ១១ខ្នង ,របើកដំបូលនិងសំយ៉ាប ១៦០ខ្នង , របើកដំបូលព្រះវិហារ ១ខ្នង , អគាររដ្ឋបាល ២ខ្នង , បន្ទប់ទឹកសាធារណៈ ២ខ្នង , រោង និង តូប ៦កន្លែង  បាក់ដើមឈើ ៧១ដើម , របួស ៧នាក់ ស្រី៣នាក់ ៕ក្រោយពីមេឃបានស្ងប់ស្ងាត់គេឃើញមន្ត្រីជម្នាញនិងសមត្ថកិច្ចក្នុងមូលដ្ឋានបានចុះដល់កន្លែងកើតហេតុហ្នឹងរៀបចំជួយជួសជុលផ្ទះពលរដ្ឋឡើងវិញ ៕

ដោយ ៖ វណ្ណា


ចែករំលែក៖