ព័ត៌មានទាន់ហេតុការណ៍៖

Newcastle United បាន​វិនិយោគ​ក្នុង​ទឹក​ប្រាក់​រាប់​លានដុល្លារពី​ជុំវិញ​ពិភពលោក​ចាប់​តាំង​ពី​ការ​កាន់កាប់​ដោយ​ក្រុមហ៊ុនរបស់អារ៉ាប៊ីសាអូឌីត​ក្នុង​ឆ្នាំ 2021 ហើយពួកគេទើបតែទទួលបានជើងឯក Carabao Cup ដោយឈ្នះក្រុមហង្សក្រហម Liverpool ក្នុងលទ្ធផល2-1វគ្គផ្តាច់ព្រ័ត្ត

ចែករំលែក៖

ក្លិបNewcastle United បាន​វិនិយោគ​ក្នុង​ទឹក​ប្រាក់​រាប់​លានដុល្លារពី​ជុំវិញ​ពិភពលោក​ចាប់​តាំង​ពី​ការ​កាន់កាប់​ដោយ​ក្រុមហ៊ុនរបស់អារ៉ាប៊ីសាអូឌីត​ក្នុង​ឆ្នាំ 2021 ហើយពួកគេទើបតែទទួលបានជើងឯក Carabao Cup ដោយឈ្នះក្រុមហង្សក្រហម Liverpool ក្នុងលទ្ធផល2-1វគ្គផ្តាច់ព្រ័ត្ត។

ខ្សែការពារ Dan Burn និងខ្សែប្រយុទ្ធ Alexander Isak បានស៊ុតបាល់បញ្ចូលទីក្នុងតង់ទី ១ ដើម្បីផ្តល់ឱ្យ Newcastle នូវការគ្រប់គ្រងដែលពួកគេសមនឹងទទួលបាន ប៉ុន្តែនៅពេលដែល Federico Chiesa រកបានមួយគ្រាប់ នៅចុងម៉ោងតង់ទី២ មិនអាច ជួយឱ្យ Liverpool នូវក្តីសង្ឃឹមតាមស្មើឡើយ។

នៅពេលដែលសំឡេងកញ្ចែចុងក្រោយបានបន្លឺឡើង ហើយ Newcastle United បានយកឈ្នះ Liverpool ក្នុងលទ្ធផល 2-1 ហើយ Newcastle United បានឈ្នះពានរង្វាន់ជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល 56 ឆ្នាំ ហើយ និងឈ្នះពានរង្វាន់ក្នុងស្រុកជាលើកដំបូងរបស់ពួកគេក្នុងរយៈពេល 70 ឆ្នាំ។

ចំណែកគ្រូបង្វឹកNewcastle លោកHowe គឺជាអ្នកចាត់ការជនជាតិអង់គ្លេសដំបូងគេដែលឈ្នះពាន FA Cup ឬ League Cup ចាប់តាំងពី លោកHarry Redknapp បានឈ្នះពាន FA Cup ជាមួយ Portsmouth ក្នុងឆ្នាំ 2008។ គាត់ក៏ជាអ្នកគ្រប់គ្រងអង់គ្លេសដំបូងគេដែលឈ្នះពានរង្វាន់នេះចាប់តាំងពី Steve McClaren នៅ Middlesbrough ក្នុងឆ្នាំ 2004៕

ដោយ៖ ភារៈ


ចែករំលែក៖