ព័ត៌មានទាន់ហេតុការណ៍៖

“មធ្យោបាយសម្រាប់សម្គាល់ខ្លឹមសារដែលសំយោគនិងបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតតាមរយៈសញ្ញាសម្គាល់” របស់ប្រទេសចិនត្រូវបានចេញផ្សាយ

ចែករំលែក៖

អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ពេលថ្មីៗនេះ រដ្ឋបាលលំហសាយប័រ ក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យា ក្រសួងសន្តិសុខសាធារណៈ និងអគ្គរដ្ឋបាលជាតិវិទ្យុនិងទូរទស្សន៍របស់ប្រទេសចិន បានរួមគ្នាចេញផ្សាយ “មធ្យោបាយសម្រាប់សម្គាល់ខ្លឹមសារដែលសំយោគ និងបង្កើតឡើងដោយបញ្ញាសិប្បនិម្មិតតាមរយៈសញ្ញាសម្គាល់”។ 

គេហទំព័រ «CCFR China state-controlled media » មធ្យោបាយនេះផ្តោតលើចំណុចគន្លឹះនៃការដាក់សញ្ញាសម្គាល់ចំពោះ”ខ្លឹមសារដែលសំយោគនិងបង្កើតឡើងដោយបញ្ញាសិប្បនិមិ្មត” ដើម្បីក្រើនរំលឹកអ្នកប្រើប្រាស់ឱ្យសម្គាល់ពីព័ត៌មានក្លែងក្លាយ ព្រមទាំងបញ្ជាក់យ៉ាងជាក់លាក់ពីទំនួលខុសត្រូវ និងកាតព្វកិច្ចខាងការដាក់សញ្ញាសម្គាល់នៃអង្គភាពផ្តល់សេវាពាក់ព័ន្ធ និងធ្វើឱ្យមានបទដ្ឋាននូវការដាក់ចេញសញ្ញាសម្គាល់តាមគ្រប់ដំណាក់កាលទាំងអស់នៃការផលិតនិងផ្សព្វផ្សាយ ។ មធ្យោបាយនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៥ តទៅ។

គេហទំព័រ «CCFR China state-controlled media » អ្នកជំនាញយល់ឃើញថា មធ្យោបាយនេះគឺជាវិធានការដ៏សំខាន់សម្រាប់ប្រទេសចិនក្នុងការជំរុញអភិបាលកិច្ចសន្តិសុខក្នុងវិស័យបញ្ញាសិប្បនិមិត្ត ជំរុញការអភិវឌ្ឍឧស្សាហកម្ម ប្រកបដោយស្តង់ដា និងរឹងមាំ តម្រង់ទិសដៅឱ្យប្រើប្រាស់បច្ចេកវិទ្យាជាប្រយោជន៍សង្គម។ វាជាសញ្ញាដែលបង្ហាញថា ប្រទេសចិនបានបោះជំហានជាគន្លឹះមួយដើម្បីបង្កបរិយាកាសសុវត្ថិភាពនិងគួរឱ្យទុកចិត្តក្នុងវិស័យ បង្កើតដោយបញ្ញាសិប្បនិមិ្មត ៕

ដោយ ៖ សិលា


ចែករំលែក៖