ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបាននគរបាលក្រុងសំពៅពូនចាប់ឃាត់ខ្លួន ក្នុងករណី អំពើលួច(គាស់ផ្ទះ)និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។
កេីតហេតុថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥វេលាម៉ោង១៨ល្ងាចនៅចំណុចផ្ទះរបស់ជនរងគ្រោះឈ្មោះ ព្រុំ វួចលាង ស្ថិតក្នុងភូមិព្រែកប៉ុក សង្កាត់ព្រែកស្ដី ក្រុងសំពៅពូនខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងសំពៅពូនបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ព្រុំ វួចលាង ភេទស្រី អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ទីលំនៅបច្ចុប្បន្នភូមិព្រែកប៉ុក សង្កាត់ព្រែកស្តី ក្រុងសំពៅពូន ខេត្តកណ្តាល។
ចំណែកជនសង្ស័យចំនួន០២នាក់មាន៖១/ឈ្មោះ លឿត រ៉ាយុទ្ធ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ទីលំនៅភូមិព្រែកប៉ុក សង្កាត់ព្រែកស្ដី ក្រុងសំពៅពូន ខេត្តកណ្តាល។ វិជ្ជមានសារធាតុញៀន(+)ឃាត់ខ្លួន។ ២/ឈ្មោះ ទ្រី ស៊ុយហេង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រែកប៉ុក សង្កាត់ព្រែកស្ដី ក្រុងសំពៅពូន ខេត្តកណ្តាល(គេចខ្លួន) ។
សម្ភារៈវត្ថុតាង១/ ឆ្នាំងស៊ុប ចំនួន ០១ ,២/ ឆ្នាំងអ៊ុត ចំនួន ០១ ,៣/ឆ្នាំងកញ្ចក់សំរាប់ដាក់ម្ហូប ចំនួន ០១ ,៤/កាំបិត ចំនួន ០១ ,៥/ញញួរ ចំនួន ០១ ,៦/កូនសោមួយចំនួន។
ប្រភពដដែលបន្តថា នៅពីថ្ងៃ ១៦ខែមីនា២០២៥ម្ចាស់ផ្ទះឈ្មោះ ព្រុំ វួចលាង បានមកធ្វើការនៅភ្នំពេញ ៥-៦ថ្ងៃទើបមកផ្ទះម្ដងហើយពេលមកដល់ផ្ទះក៏បានឃើញរបស់របររប៉ាត់រប៉ាយពេញផ្ទះនិងបាត់សម្ភារៈមួយចំនួន ទើបមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកស្ដី មានគេគាស់ផ្ទះរបស់គាត់ ។ ប៉ុស្តិ៍រដ្ឋព្រែកស្តីបានធ្វើការស្រាវជ្រាវឃើញមុខសញ្ញា រ៉ាយុទ្ធ សង្ស័យដែលបានគាស់ផ្ទះរបស់គាត់។
តាមចម្លើយសារភាពរបសជនសង្ស័យ រ៉ាយុទ្ធ នៅថ្ងៃទី១២ .០៣.២០២៥ វេលាម៉ោងប្រហែល ១៨:០០នាទី ជនសង្ស័យឈ្មោះ រ៉ាយុទ្ធ បានធ្វើសកម្មភាពគាស់ផ្ទះជនរងគ្រោះឈ្មោះ ព្រុំ វួចលាង ដែលស្ថិតនៅភូមិកើតហេតុខាងលើ ម្តងមកហើយ តែគាស់មិនទាន់បានសម្រេចហើយជនសង្ស័យក៏បានដើរទៅផ្ទៈរបស់វិញទៅ លុះដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល០៥:០០ទៀបភ្លឺជនសង្ស័យបានដើរទៅលេងផ្ទះឈ្មោះ ស៊ុយហេង ហើយជនសង្ស័យក៏បានបបួល ស៊ុយហេងយកដំបងឫស្សីគាស់បង្គួចរោងបាយ ពេលគាស់រួចជនសង្ស័យក៏បានទៅចូលលួច បន្ទាប់មកឈ្មោះ ស៊ុយហេង ក៏បានយកដែកកាប់កាត់ដែកបង្អួចចេញ ហើយក៏បានលូនចូលតាមបង្អួចរោងបាយចូលទៅក្នុងហើយជនសង្ស័យនិងឈ្មោៈ ស៊ុយហេង បាន រេីអីវ៉ាន់ក្នុងផ្ទៈដោយមិនបានឃើញរបស់របរតូចៗដោយមានតារបស់របរធំៗ ហើយនិងបានឃើញលុយចំនួន០១ម៉ឺនរៀលហើយពួកគេក៏បានយកលុយនោះចេញមកវិញ បន្ទាប់ក៏បានបំបែកគ្នារៀងខ្លួនទៅ លុះមកដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១៨:០០នាទី ជនសង្ស័យនិងឈ្មោះ ទ្រី ស៊ុយហេង ក៏បាននាំគ្នាចូលទៅតាមបង្អួចរោងបាយម្ដងទៀតដោយរើ មើលអីវ៉ាន់ក្នុងកេសក៏បានឃើញសោចាក់ទ្វារក្រោយរោងបាយ រួចហើយក៏បានយកកូនសោនោះទៅចាក់ហើយជនសង្ស័យនិងឈ្មោះ ស៊ុយហេង បាននាំគ្នាកាត់យកចង្រ្កានហ្គាស់យកធុងហ្គាស់ ឆ្នាំងអ៊ុត ឆ្នាំងស៊ុប យកទៅទុកនៅក្រោមផ្ទះរបស់ឈ្មោះ ឧត្ដមរ៉ា ហើយដោយខ្លាចមានអ្នកមកឃើញជនសង្ស័យនិងឈ្មោះ ស៊ុយហេង បានយកចង្រ្កានហ្គាស់និងប្រដាប់វាស់ឈាមយកទៅលាក់ទុកក្នុងព្រៃក្បែរមាត់ព្រែកហើយលុះដល់ព្រឹកឡើងជនសង្ស័យបានដើរទៅកន្លែងលាក់ចង្រ្កានហ្គាស់ហើយក៏យកទៅលក់អេតចាយបានលុយចំនួន០៣ម៉ឺនរៀលដើម្បីយកទៅទិញថ្នាំញៀនយកមកប្រើប្រាស់ ។
បច្ចុប្បន្នជនសង្ស័យបានឃាត់នឹងបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងសំពៅពូន ដេីម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ស្អាង ជ័យ