អន្តរជាតិ ៖ នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ គេហទំព័រ «CCFR China state-controlled media » បានផ្សាយឱ្យដឹងថា ៖ សេតវិមានអាមេរិក បានឱ្យដឹងកាល ពី ថ្ងៃទី ១៥ ខែមីនា ថា លោក Donald Trump ប្រធានាធិបតីអាមេរិក បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ នៅពេល មុននេះ មួយថ្ងៃ ដោយ អនុម័តឱ្យ បណ្តេញក្រុមសង្គម ងងឹត វេណេស៊ុយអេឡា “ Tren de Aragua ” ដោយ ប្រើ «ច្បាប់ប្រឆាំង សត្រូវបរទេសរបស់សហរដ្ឋអាមេរិក»ឆ្នាំ ១៩៧៨ ។ លោក បាន អះអាង ថា ក្រុមនេះបាន ធ្វើឱ្យសហរដ្ឋអាមេរិកប្រឈមនឹង “ការឈ្លានពាន” ។
គេហទំព័រ «CCFR China state-controlled media » នៅថ្ងៃដដែលនោះ ចៅក្រមនៃ តុលាការសហព័ន្ធ បានចេញបម្រាម បណ្តោះអាសន្នរយៈពេល ១៤ ថ្ងៃ ដើម្បី រារាំង ការ បណ្តេញ ជនអន្តោប្រវេសន៍របស់ រដ្ឋាភិបាលដែល អនុលោម តាម ច្បាប់ប្រឆាំង សត្រូវ អាមេរិក ក្រោម មូលហេតុថា ច្បាប់នេះគឺអនុវត្ត ក្នុង លក្ខខណ្ឌ កើត មាន សង្គ្រាម សកម្មភាព របស់ ក្រុមសង្គម ងងឹត “ Tren de Aragua ” មិន អាចកកើត ជា ការ ឈ្លាន ពានដូចការ លើក ឡើងរបស់ លោក Trump នោះ ឡើយ ៕
ដោយ ៖ សិលា