ភ្នំពេញ៖ បុរសជាមន្រ្តីឥណទាន បា នមកចូលអង្គុយលេងនៅក្នុងម៉ា ត ToTal ពេលកំពុងអង្គុយចុចទូរស័ព្ទលេង និងខ្លួនមួយភ្លែត ហើយងាកមើលម៉ូ តូខ្លួន ក៏ត្រូវចោរឆ្លៀតឱកាស កាច់សោ កម៉ូតូជិះយកទៅបាត់បានដោយសុវត្ថិព ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោ ង១២និង៤០នាទីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ ២០១៦ តាមបណ្ដោយផ្លូវ២១៧ ត្រង់ចំណុចម៉ាត TO TAL គល់ស្ពានដែកចំការដូង ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
តាមសម្ដីសម្ថតកិច្ចបានប្រាប់អោ យដឹងថា ជនរងគ្រោះដែលជាម្ចាស់ម៉ូតូមានឈ្ មោះ តេង តុលា ភេទប្រុស អាយុ២៩ឆ្នាំ មានមុខរបរជាភ្នាក់ងារមន្រ្តី ឥនទាន ស្នាក់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ខមានជ័យ ចំណែកម៉ូតូដែលត្រូវបានជមសង្ស័ យយកទៅបាត់នោះគឺម៉ូតូម៉ាក wave ពណ៍ខ្មៅ c១០០ ពាក់ស្លាកលេខភ្នំពេញ ១ CJ ៩០៧៦ ។
បើយោងតាមសំដីម្ចាស់ម៉ូតូបានប្រា ប់ឲ្យដឹងថាមុនពេលកើតហេតុគាត់បា នខ្ចីម៉ូតូប្អូនស្រីរបស់គាត់ជិះ មកអង្គុយពិភាក្សាគ្នាលេងនៅចំណុច
កើតហេងុខាងលើដោយរូបគាត់កំពុងតែ និយាយពីកាងារនិងចុចទូរសព្ទ័បណ្តើរដោយពុំបានក្រឡេកមើលម៉ូតូ ដែ លបានចតនៅខាងក្រៅ ស្របពេលនោះ ជនសង្ស័យដែលអង្គុយនៅ ក្បែរគាត់ក្នុងម៉ាតជាមួយគ្នាឃើ ញឱកាសល្អ ក៏បានដើរចេញមកក្រៅ ក៏បា នធ្វើសកម្មភាពលួចម៉ូតូរបស់គាត់ ជិះគេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាពតែម្តង ។
ក្រោយពេលកើតហេតុ ម្ចាស់ម៉ូតូខាងលើក៏បានត្រឹមតែទៅ ដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបា លស្ទឹងមានជ័យតែប៉ុណ្ណោះ៕ ជី ម ភារ៉ា ដង្កោ